សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ធ្វើ​ឲ្យ​បាន​នូវ​ការផលិត​អគ្គិសនីពី​សំរាម​

 

(​ភ្នំពេញ​)៖ ថ្លែងក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្រគល់ជូន​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​សិក្សា​រៀបចំ​លក្ខខណ្ឌ សម្រាប់​ឈានទៅ​ធ្វើការ​ដេញថ្លៃ រក​ដៃគូ​ឯកជន សម្រាប់​សាងសង់ និង​ដំណើរការ​រោងចក្រ​អគ្គិសនី ដុត​សំរាម នៅ​ទីលាន​ចាក់សំរាម រាជធានី​ភ្នំពេញ ដោយ​ហាមឃាត់​ការ​នាំចូល​សំរាម ពី​បរទេស។

​មាន​ក្រុមហ៊ុន​ច្រើន​ហើយ ដែល​បាន​សិក្សា​លើ​ការកែច្នៃ​សំរាម ជា​អគ្គិសនី​។ តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្លៃ​។ ក្នុង​បញ្ហា​នេះ សម្តេច​តេ​ជោ បានបញ្ជាក់​ជាថ្មី​ថា រាជរដ្ឋាភិបាល អាចបង្កើត​ឲ្យ​មានការ​រៀបចំ​បែបណា​មួយ ហើយ​ថ្លៃ​បែបណា​មួយ ដែល​យើង​អាចបំពេញ​ខាត ដោយ​យកប្រាក់​ចំណេញ​ពី​អគ្គិសនី​នេះ មក​បំពេញ​ខាត​លើ​ការផលិត​អគ្គិសនី ដោយ​ប្រើ​ប​ប្រាស់​សំរាម​នេះ​។ នេះជាការបញ្ជាក់របស់សម្តេច​តេ​ជោ ហ៊ុន សែន ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការគិតគូរ ឲ្យ​មាន​រោងចក្រ​ផលិត​អគ្គិសនី ប្រើប្រាស់​ដោយ​សំរាម​នេះ ដើម្បី​កុំ​ឲ្យ​ប្រទេស​យើង ក្លាយជា​ប្រទេស ដែលមាន​ការ​កប់​ដោយ​សំរាម នៅ​គ្រប់​ទីកន្លែង នៅពេល​អនាគត​។ ប៉ុន្តែ​ហាម​ដាច់ខាត​នូវ​ការស្នើសុំ​វិនិយោគ​អគ្គិសនី ដុត​ដោយ​សំរាម ហើយ​បើ​ខ្វះ នាំចូល​ពី​បរទេស​។ កម្ពុជា មិនមែនជា​ទីកន្លែង​ចាក់ចោល​សំរាម ឬ​យក​សំរាម​មក​ដុត ដើម្បី​ផលិត​អគ្គិសនី​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open