សម​ត្ថ​កិច្ច​កម្ពុជា ចាប់ខ្លួន​ជន​ជាតិ​ចិ​នម៉ា​ឡេស៊ី៤នាក់ ពាក់ពន្ធបង្ខាំ​ង​ស្ត្រីថៃ ជំរិតទា​រ​ប្រាក់

 

ព្រះសីហនុ ៖ នារីវ័យក្មេងជន​ជា​តិ​ថៃម្នា​ក់ បន្ទាប់ពីបានចាកចេញពី​ប្រ​ទេស​ថៃ តាមយន្ដហោះ​ ចេ​ញពីប្រ​ទេ​សថៃ ឆ្ពោះមករកការ​ងា​រ​ធ្វើ ផ្នែ​កកា​ស៊ីណូអន​ឡា​ញ (Online Casino) ជាមួយក្រុមជន​ជា​តិចិ​នម៉ា​ឡេ​ស៊ី ប៉ុន្តែ​ត្រូវ​បា​នក្រុ​ម​ជន​ជាតិ​ចិន​ម៉ាឡេ មានគ្នា៤នាក់ បានចាប់បង្ខាំ​ង​ទុក ដើម្បីជំរិតទា​រ​ប្រាក់​ពី​ប្ដី រប​ស់នាង នៅឯស្រុកអារញ្ញប្រាថេត​ ​ខេត្តស្រះកែវ ប្រទេសថៃ។

ប៉ុន្តែដោយសារតែប្តី រ​ប​ស់ស្ត្រី​រង​គ្រោះ រកលុយរំដោះខ្លួន​ប្រ​ព​ន្ធ មិនបានទើបសម្រេ​ច​ចិត្ត​ប្ដឹង​ប៉ូលិ​សខេ​ត្តស្រះ​កែវ ឲ្យជួយអន្ដរាគម​ន៍​មក​កាន់​ប៉ូលិ​សខ្មែរ ហើយនៅទីបំផុត​ ​ទើបរំដោះខ្លួនស្ត្រីរ​ង​គ្រោះ​ ចេញពីកណ្តា​ប់​ដៃ របស់ជនស​ង្ស័​យ។ ហើយយុទ្ធនាការការនោះ ​សម​ត្ថ​កិច្ចន​គរ​បាល​កម្ពុជា ក៏បានចាប់ខ្លួនជនសង្ស័​យ​ជា​ជន​ជាតិ​ម៉ា​ឡេស៊ីចំនួន ៤នាក់ផង​ដែរ។

ក្រោយសមត្ថកិ​ច្ច​ក​ម្ពុជា បានជួយរំដោះ​នា​រីរ​ងគ្រោះ ឲ្យរួចផុតចេញពីកណ្តា​ប់​ដៃជ​ន​ល្មើស​ ដោយសុវត្ថិភា​ព​រួ​ចម​ក មន្ត្រីស្ថានទូតថៃ​ប្រ​ចាំទី​ក្រុង​ភ្នំ​ពេញ រួមជា​មួ​យនឹ​ងនារី​រ​ងគ្រោះ ក៏ដូចជាតម្រួ​ត​អន្តោ​ប្រវេស​ន៍ប្រចាំច្រ​កទ្វារ​អន្តរជា​តិខ្ល​ងលឹក ស្រុកអារញ្ញប្រាថេត ​ក៏​បានថ្លែ​ងអំ​ណរ​គុណ ដល់កម្លាំងនគរ​បា​លក​ម្ពុជា ដែលបានរំដោះនា​រី​ ជាជនជាតិថៃម្នា​ក់​ ឲ្យរួ​ចពី​ការចា​ប់ប​ង្ខាំងជំ​រិតទា​រប្រាក់ពីសំណាក់ជនជាតិម៉ាឡេ​ស៊ីចំនួន៤នាក់ ប្រព្រឹត្តនៅខេត្តព្រះ​សី​ហនុ​។

សូមរំលឹកថា កា​ល​ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កាសែតក្នុងស្រុក​ ​របស់​ថៃឈ្មោះ​ ថៃរ៉ាត់ បា​នចេ​ញផ្សា​យ នូវព័ត៌មានមួយដោ​យ​បាន​លើក​សរសើរ ដល់ក​ងក​ម្លាំងស​មត្ថកិ​ច្ចកម្ពុជា ដែលបានសម្រុកចូលរំ​ដោះ​នា​រីជន​ជា​តិថៃ ដែលជាស្ត្រីរ​ង​គ្រោះ​ ឲ្យរួ​ច​ផុត​ពីការ​ចា​ប់ជំរិត របស់ជនសង្ស័យ​ជ​នជា​តិ​ចិន​ម៉ា​ឡេស៊ី នៅក្នុងទឹកដី​ខេ​ត្តព្រះ​សីហ​នុ ដែលទីតាំងនោះ​គឺ​ជាក​ន្លែង​បន​កាស៊ីណូអន​ឡាញ​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds