​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​ បាន​ចំនួន​២៧​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​…

​ភ្នំពេញ​ ៖​ ការ​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​ បាន​ចំនួន​២៧​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៥៤​នាក់​ (​ស្រី​១​នាក់​)​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៥៤​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​២៦​នាក់​ និង​អ្នក​ប្រើប្រាស់​២៨​នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ICE)​ ទម្ងន់​ ៣៩៩៦៤,៥៧​ក្រាម​ និង​១១៤​កញ្ចប់​តូច​។​

​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ថ្ងៃនេះ​ រួម​មាន​ ៖​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​ice​ ៣៩៩៦៤,៥៧​ក្រាម​,​ បន្ទាយ​មាន​ជ័យ​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ១​កញ្ចប់​តូច​,​ បាត់ដំបង​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ០,៤៩​ក្រាម​,​ កំពង់ស្ពឺ​ ៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ice​ ៤,៣៧​ក្រាម​,​ កណ្ដាល​ ៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​,​ សៀមរាប​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៩​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​,​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ១២​កញ្ចប់​តូច​,​ ត្បូងឃ្មុំ​ ៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​,​ រាជធានី​ភ្នំពេញ​ ៖​ ជួញដូរ​ ៦​ករណី​ ឃាត់​ ៨​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ២៩​កញ្ចប់​តូច​៕

រូបតំណាង

ប្រភពដើម៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds