ក្តៅៗ…នៅព្រឹកនេះ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស​ចាប់ខ្លួនហើយ…

ភ្នំពេញ : បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សារព័ត៌មាន ហង្សតូច បានបង្ហោះសារនៅលើបណ្តាញសង្គមថា​ ” លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីម្នាក់ និងជាមន្ត្រី​យោធានៅក្រសួង​ការពារជាតិ ត្រូវបាន​កម្លាំងអាវុធហត្ថលេីផ្ទៃប្រទេស​ចាប់ខ្លួនមុននេះ៕

រាជធានីភ្នំពេញ​ ៖ នៅទីបំផុតនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះលោក ផែង វណ្ណៈ ដែលជាអ្នកលេង Facebook ម្នាក់បង្កអសន្តិសុខដល់សង្គម ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។

មុននឹងឈានដល់ការដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារនេះ អង្គភាពព័ត៌មាន Fresh News ក៏បានស្នើឱ្យលោក ផែង វណ្ណៈ កែតម្រូវ និងសុំទោស ក្នុងរយៈពេល២៤ម៉ោង ចំពោះអ្វីដែលលោកបាននិយាយបំពានមកលើ Fresh News ផងដែរ ប៉ុន្តែផ្ទុយទៅវិញ លោកពុំបានកែតម្រូវនោះទេ ថែមទាំងជំរុញឱ្យ Fresh News ដាក់ពាក្យបណ្តឹងថែមទៀត ដោយលោកសរសេរសារនៅក្នុងក្រុមតេលេក្រាមមួយថា «ប្ដឹងចុះ ចាំខ្ញុំទៅបំភ្លឺ»៕

អត្ថបទ កែវ ច័ន្ទសុផាវរុណ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds