រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឆ្លើយមកលោក ពេជ្រ ស្រស់​ ចំណូលពន្ធពីកាស៊ីណូនៅក្នុងឆ្នាំ២០១៩ បានជាង៥០លាន

 

ភ្នំពេញ៖ ឆ្លើយតបទៅសំនួររបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមានប្រសាសន៍ថា ចំណូលពន្ធដារបានពីកាស៊ីណូនៅក្នុងឆ្នាំ២០១៩ គឺ ប្រមូលបានជាង៥០លានដុល្លារអាមេរិកក៏ប៉ុន្តែនឹងថយចុះវិញនៅឆ្នាំ ២០២០ ដោយសារតែ​បិទល្បែងនៅតាមOnline។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្ថែម ថា ថវិកាជាតិ បច្ចុប្បន្ននៅក្នុងរតនាគារជាតិសល់ពីចំណាយប្រចាំឆ្នាំកន្លងមកគឺមានចំនួនជាង៣ពាន់លានដុល្លា។ នេះបើយោងតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចមានប្រសាសន៍ ។ នេះបើយោងតាមហ្វេសបុករបស់លោកពេជ្រ ស្រស់ នៅថ្ងៃទី២២ ខែតុលានេះ​។

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds