សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត មកពីសកលវិទ្យាល័យបៀលប្រាយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមាននិស្សិតចូលរួមប្រមាណជា៤ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យរដ្ឋកាន់កាប់សិន។ ការថ្លែងដូច្នេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

សម្តេចបានថ្លែងថា ការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ត្រូវដាក់ឲ្យដេញថ្លៃសារជាថ្មី ដោយត្រូវមានក្រុមហ៊ុន ៣ឬ៤ សម្រាប់ការប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ខណៈដែលក្រុមហ៊ុន ស៊ិនទ្រី តែមួយ គឺមិនអាចប្រមូលសំរាមនៅភ្នំពេញបានប្រសិទ្ធភាពនោះទេ គឺត្រូវមានក្រុមហ៊ុនយ៉ាងតិច ៣ឬ៤ ។

សូមបញ្ជាក់ផងដែរ ការប្រកាសដកហូតសិទ្ធិរបស់ក្រុមហ៊ុនស៊ិនទ្រី ធ្វើឡើងក្រោយកន្លងមកនេះ ត្រូវបានមហាជនជាច្រើន បាននាំគ្នារអ៊ូរទាំ ពីបញ្ហាសំរាមនៅក្នុងរាជាធានីភ្នំពេញ និងមិនពេញចិត្តនូវសេវាកម្មប្រមូលសំរាមរបស់ក្រុមហ៊ុនមួយនេះ ដែលធ្វើការប្រមូលសំរាមយឺតយ៉ាវ ប៉ះដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds