លោក ពេជ្រ ស្រស់ បានចោទសំនួរ៤ដល់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច

 

ថ្លែងនៅក្នុងការចូលរួមប្រជុំជាមួយនឹងក្រសួងសេដ្ឋកិច្ចអំពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ ប្រធានប្រតិភូ គណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានចោទសំនួរ៤ដល់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ។ នេះប់យោងតាមទំព័រហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី២២ ខែតុលានេះ។

សំនួរទាំង៤ ដែលសួរទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រួមមាន ៖

១.នៅពេលដែលសេដ្ឋកិច្ចធ្លាក់និងចំណូលថយចុះ ហេតុអ្វីបានជាក្រសួងសេដ្ឋកិច្ចមិនស្វែងរកពីវិធីកាត់បន្ថយការចំណាយមិនចាំបាច់ផ្សេងៗដើម្បីទប់ស្កាត់កុំឲ្យមានការចំណាយច្រើនជាងចំណូល? ពីព្រោះកាលណា ចំណាយច្រើនជាងចំណូលស្របពេលសេដ្ឋកិច្ចធ្លាក់ផងនោះនឹងធ្វើឲ្យកម្ពុជាជួបវិបត្តិហិរញ្ញវត្ថុ។

២.តើក្រសួងសេដ្ឋកិច្ចមានវិធីទប់ស្កាត់ដែរឬទេចំពោះជនបរទេសចូលមកបំផើមនូវសេដ្ឋកិច្ចនៅក្នុងកម្ពុជា…?

៣.តើក្រសួងសេដ្ឋកិច្ចមានវិធានការច្បាស់លាស់ដែរ ឬទេ…?សម្រាប់ទប់ស្កាត់លើក្រុមសន្សំប្រាក់មានលក្ខណៈបោកប្រាស់
ដែលក្រុមទាំងនោះគឺធ្វើឲ្យពលរដ្ឋមួយចំនួនរងនូវផលប៉ះពាល់នូវសេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំង ។

៤. តើក្រសួងសេដ្ឋកិច្ចមានយន្តការបែបណាដើម្បីទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័ន គយ ជុំវិញការបង់ពន្ធដារផ្សេងៗដែលមានភាពស្មុគស្មាញបំផុត ដោយមានមន្រ្តីគយ មួយចំនួនបង្ករឡើង ដើម្បីទាមទាររកផលប្រយោជន៍ផ្ទាល់ពីពាណិជ្ជករសុច្ចរិតនោះ?

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds