ស្លាប់​ម្នាក់​ និង​២​នាក់​ទៀត​របួសធ្ងន់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្រុង​សំរោង​

(ឧត្តមមានជ័យ)៖ លោក​វរសេនីយ៍ទោ​ ធូ​ សុភា​ ការិយាល័យ​ចរាចរណ៍​ខេត្ត​ ឧត្តរមានជ័យ​បានឱ្យ​ដឹង​ថា​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​មនុស្ស​២​នាក់​ ទៀត​បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​។​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុងភូមិ​គោក​ភ្លុក​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​២៦៨៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​។​

​លោកនាយ​ការិយាល័យ​ចរាចរណ៍​បានឱ្យ​បាន​បន្ត​ថា​ជន​រង​គ្រោះ​រួម​មាន​ ១-​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ យួន​ ឡេ​ង​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ (​របួស​ស​ធ្ងន់​)​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ការ​ស៊ី​ណូ​ (​មិន​មួក​សុ​វត្តិភាព​)​ រស់នៅ​ភូមិ​អួរ​អង្រែ​ ឃុំ​ត្រពាំង​តា​វ​ ស្រុក​អន្លង់​វែង​ ខេត្ត្តឧត្តរមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ C125​ ផលិត​ឆ្នាំ​២០១៩​ ពាក់​ស្លាក​លេខ​ឧត្តរមានជ័យ​ 1D-1606​ បើកបរ​ពី​លិច​ ទៅ​កើត​ ២-​អ្នក​រួម​ដំណើ​ឈ្មោះ​ ទិ​ត្យ​ សុ​ខេ​ង​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ (​មិន​ពាក់មួក​សុ​វត្តិភាព​)​ រស់នៅ​ក្នុងភូមិ​ទួល​ដា​លា​ ឃុំ​ត្រពាំង​ប្រី​យ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ស្លាប់​។​៣-​អ្នកបើកបរ​ម៉ូតូ​ស្គុ​ប​ពី​ឈ្មោះ​ ហាន​ កៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ត្រពាំង​ត្រាវ​ ឃុំ​ត្រពាំង​ត្រាវ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ (​របួសធ្ងន់​បាក់ជើង​ជើង​ឆ្វេង​)​។​

​រីឯ​អ្នក​បើករថយន្ត​ធំ​ឈ្មោះ​ ពៅ​ ភ័ស្ស​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្នាំ​ មុខរបរ​អ្នក​បើកឡាន​ រស់នៅ​ក្នុងភូមិ​គរ​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ បើកប​រថយន្ត​ម៉ាក​ពុ​យ​សូ​ ពណ៌​ប្រផេះ​ ផលិត​ឆ្នាំ​២០០១​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-7512​ (​ក្បាល​)​ កំពង់ចាម​ 4A-0547(​កន្ទុយ​)​។​

​លោក​វរសេនីយ៍ទោ​ ធូ​ សុភា​ បាន​បន្ត​ទៀត​ថា​មូលហេតុ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឡើង​វ៉ា​រថយន្ត​ធំ​ទៅ​បុក​ជាមួយ​ម៉ូតូ​ស្គុ​ប​ពី​ មក​ពី​ទិស​ផ្ទុយ​ ខ្ទាត​អ្នក​រួម​ដំណើរ​ចូល​ក្រោម​កង​រថយន្ត​ខាងក្រោយ​ប៉ែក​ខាងឆ្វេង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​ នៅ​និង​កន្លែង​កើតហេតុ​។​

​បច្ចុប្បន្ន​អ្នក​រង​របួស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​និង​វត្ថុ​ តាង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាច​ណ៍​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open