អតីតមេយុវជន CNRP នៅកូរ៉េថា ពលករត្រឹមតែពី ៦០០-៧០០នាក់ ដែលបាតុកម្ម គាំទ្រមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី

 

ភ្នំពេញ៖ អតីតប្រធាន ក្រុមយុវជនរបស់បក្ស ប្រឆាំងមួយនេះ នៅកូរ៉េបានលើកឡើងថា ការពិតអ្នកចូលរួម មានត្រឹមតែពី ៦០០ទៅ៧០០នាក់តែប៉ុណ្ណោះ ខុសប្លែកពីលោក សម រង្ស៊ី មេបក្សរបស់ខ្លួន បានអះអាងថា មានចំនួនពលករខ្មែរ ចំនួន៣០០០ពាន់ នៅកូរ៉េខាងត្បូង បានចូលរួមធ្វើបាតុកម្មគាំទ្រ មាតុភូមិនិវត្តន៍លោក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។

លោក យឹម ស៊ីណន់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា “និយាយមកដល់ទិដ្ឋភាពបាតុកម្មថ្ងៃនេះវិញ ដោយយោងតាមបទពិសោធន៍ ដឹកនាំបាតុកម្មសឹងរាប់ភ្លេច របស់ខ្ញុំ និងតាមរយៈសារព័ត៌មាន ព្រមទាំងពីអាជ្ញាធរ នៃចំនួនបាតុករ គឺបាតុករចូលរួមមិនបាន១ពាន់នាក់ទេ។ ចំនួនពិតចន្លោះពី ៦០០ ទៅ៧០០នាក់ប៉ុណ្ណោះ ជាទិន្ន័យមិនបង្ហាញពីការបង្អាប់គ្នាឯងចង់បានអីមកវិញនោះទេ សច្ចភាពពិតដែលគ្រប់គ្នាត្រូវទទួលយក” ។

លោកថា បើប្រៀបធៀបទៅនឹងការធ្វើបាតុកម្ម ដែលចលនាយុវជនបក្សបានដឹកនាំរួមគ្នា ធ្វើដូចសព្វមួយដងគឺ ខុសគ្នាដូចមេឃ និងដី ដូច្នេះកុំបំផ្លើសការពិត ដូចគណបក្សប្រជាជនកម្ពុជា គ្មានបានអ្វីមកវិញនោះទេ។

ហាក់មានការប្រទាំងប្រទើស ជាមួយក្រុមយុវជនផ្សេងទៀត របស់អតីតបក្ស លោក យឹម ស៊ីណន់ បានឲ្យរួមគ្នាជាធ្លុងមួយទើបអាចឈ្នះរបបផ្តាច់ការសព្វថ្ងៃ ។ លោកថា ដូច្នេះអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវហ៊ាន ទទួលយកការពិត ដើម្បីកែប្រែឥរិយាបថ និងរបៀបដឹកនាំឲ្យទៅភាពប្រាកដនិយមទើបជារឿងចាំបាច់នៃការតស៊ូរំដោះជាតិ។

អតីតមេយុវជនរូបនេះបន្តថា “ពិតណាស់សំរាប់ទិដ្ឋភាពបាតុកម្មថ្ងៃនេះ គិតថាមនុស្សចូលរួមបានប៉ុណ្ណឹង អ្នកដឹកនាំប្រហែលជាមានមោទកភាពខ្លះ ព្រោះជាលើកដំបូងនៃស្នាដៃរបស់ខ្លួន ប៉ុន្តែគ្រប់យ៉ាងគឺ ហ៊ុន សែនទៅវិញទេដែលជាអ្នកឈ្នះពិតនោះ។ ចុះបើសិនយើងដឹកនាំក្នុងស្មារតីរួមដូចអតីតកាលវិញ តើមនុស្សនឹងចូលរួមច្រើនប៉ុណ្ណាទៅ? ហើយចំណេញដល់បក្ស និងជាតិយ៉ាងដូចម្តេច?” ។

លោកសង្ឃឹមយ៉ាងមុតមាំថា ស្មារតីយុវជនខ្មែរនៅកូរ៉េនឹងនៅតែរឹងមាំ មិនបាក់ស្បាតដោយសារការបរាជ័យ នៃបាតុកម្ម ដែលដឹកនាំដោយគណៈប្រតិភូ អតីតក្រុមយុវជន នៅកូរ៉េខាងត្បូង(CNRPO) ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds