កម្ពុជាកំពុងបើកកិច្ចចរចា បើកច្រកព្រំដែន បន្ថែមជាមួយថៃ ឡាវ និងវៀតណាម
ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាងល្អ និងកែប្រែតំបន់ព្រំដែន ឲ្យទៅតំបន់ សន្តិភាព និងអភិវឌ្ឍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពត ដែលបានសាងសង់ឡើង ក្រោមជំនួយរបស់ រដ្ឋាភិបាលជប៉ុន តម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២មេសា នេះបានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងចរចាបើកច្រកព្រំដែន បន្ថែមជាមួយថៃ ឡាវ និងវៀតណាម ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ