តុលាការ​ខេត្តកំពត សម្រេច​ឃុំខ្លួន​ជនល្មើស​៣ នាក់​ដែលចាប់​រំលោភ​បូក​ស្ដ្រី ជនជាតិ​បារាំង

 

កំពត ​៖ ​ក្រោយការសាកសួរអស់ជាច្រើនថ្ងៃ  ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្តកំពត​លោក គាំ គង្គា បា​ន​សម្រេច​ឃុំខ្លួន​ជនល្មើស​៣ នាក់​ដែល​ធ្វើ​សកម្មភាព​រំលោភ​បូក​ស្ដ្រី ជនជាតិ​បារាំង ម្នាក់​បាន​សម្រេច​ក្រោម​ការចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ។

ជនដៃដល់ ៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​រំលោភ​បូក​ស្ដ្រី ជនជាតិ​បារាំង​នៅ​ក្រុង​កំពត​ខេត្តកំពត ត្រូវ​កម្លាំង​នគរបាល​ខេត្តកំពត តាម​ចាប់ខ្លួនបាន នៅ ថ្ងៃទី ១៥ និង ទី ១៦ ខែតុលា​ឆ្នាំ ២០១៩​ក្រោយរ​ត់ទៅ​លាក់ខ្លួន នៅលើ​ភ្នំ បូកគោ។

ជនជាប់ចោទ​ទាំង ៣​នាក់​ដែល​តុលាការ​ឃុំខ្លួន​ទី ៖ ១ / ឈ្មោះ សេង ស្រ៊ុន អាយុ ៣៧ ឆ្នាំ មាន ទីលំនៅ ភូមិ បឹង​វែង ឃុំ​វាលរិញ ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ មុខរបរ​បើកឡាន​ឈ្នួល។ ទី ២/ ឈ្មោះ ពុំ លី វី ហៅ ហ្វ៊ី អាយុ​១៩​ឆ្នាំ រស់នៅ​​ ​ ឃុំ និទាន ​ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ​កម្មករ ត ទឹក​នៅលើ ភ្នំ​បូកគោ។ ទី​៣ / ឈ្មោះ ង៉ែត នភា អាយុ ២៣ ឆ្នាំ​រស់នៅ ភូមិ ត្រពាំង​លើក ឃុំ​ក្រាំង ស្បូវ ស្រុក​ឈូក​ខេត្តកំពត មុខរបរ កម្មករ​ត​ទឹក​នៅលើ​ភ្នំ​បូកគោ ។​

កាលពី​វេលា​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩​ស្ដ្រី​ជនជាតិ​បារាំង​ម្នាក់ អាយុ​៤៣ ឆ្នាំ​ត្រូវបាន​មនុស្ស ៣​នាក់​ចាប់​បង្ខំ​រុញ​ចូល​រថយន្ត​យកទៅ​ចាប់រំលោភ បូក​ក្នុង​ឡាន​នៅតាម ផ្លូវ​ចាក់​បេតុង រួច​ចូលទៅ​ក្នុងព្រៃ​ស្ងាត់​មួយកន្លែង​នៅ​ម្តុំ​ឆ្នេរ​មាត់​ព្រែក​កំពត​ក្រុង​កំពត។ ក្រោយ​រំលោភ​បានសម្រេច​ហើយ​ពួក​ជនដៃដល់​បាន​ទម្លាក់​ជនរងគ្រោះ​ចោល ហើយ​ពួកគេ​ក៏ គេចខ្លួន​បាត់អស់​ទៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds