លោក ពេជ្រ ស្រស់ ថា ការដែលពលរដ្ឋទៅគាំទ្រគណបក្សនយោបាយណា គឺជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ

ប្រធានបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ ថាការដែលពលរដ្ឋទៅគាំទ្រគណបក្សនយោបាយណាមួយគឺជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋនោះ។

សរសេរនៅក្នុហ្វេសបុករបស់លោមនៅល្ងាចថ្ងៃទី១៨ខែតុលានេះ លោកពេជ្រ ស្រស់បានអោយដឹងថា ការដែលពលរដ្ឋទៅគាំទ្រគណបក្សនយោបាយណាមួយគឺជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋនោះ ហើយប្រជាពលរដ្ឋមានសិទ្ធិធ្វើសកម្មភាពបំរើឲ្យគណបក្សនយោបាយនោះផងដែរ ក៏ប៉ុន្តែការធ្វើនូវសកម្មភាពនយោបាយនោះគឺស្ថិតនៅក្នុងក្របខណ្ឌច្បាប់។

លោកបន្ថែមថា អ្នកគាំទ្រ គឺត្រូវតែយល់ឲ្យច្បាស់អំពីរបត់នយោបាយ និងការអនុវត្តច្បាប់បើមិនដូច្នេះទេ ជនដែលរងគ្រោះ គឺអ្នកគាំទ្រនយោបាយនេះឯងតែម្តងពីព្រោះថា អ្នកនយោបាយទុច្ចរិត គឺតែងតែចំណាយអាយុជីវិតអ្នកគាំទ្រខ្លួន ដើម្បីសម្រេចផែនការដ៏អាក្រក់ក្នុងការដណ្តើមអំណាចពីគេឯង..។

ប្រធានបក្សរូបនេះថា អ្វីដែលខ្ញុំលើកឡើងខាងលើនេះ គឺខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនិងសុខទុក្ខរបស់បងប្អូនអ្នកគាំទ្រ គណបក្ស មួយនោះ មិន បានបែងចែកឲ្យដាច់ពីគ្នា..ចំពោះសិទ្ធិធ្វើនយោបាយស្របច្បាប់និងការធ្វើចលនាខុសច្បាប់  ដែលជាហេតុនាំឲ្យពួកគាត់ងាយប្រឈម
នឹងផ្លូវច្បាប់ដោយមិនអាចជៀសផុតបានឡើយ ដូច្នេះសូមបងប្អូនអ្នកគាំទ្រនយោបាយមួយចំនួនសុំមេត្តាគិតឡើងវិញចំពោះការគាំទ្រសកម្មភាពអ្វីមួយឲ្យបានជាក់លាក់ជៀសវាងគ្រោះថ្នាក់ដល់ខ្លួនផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds