សាហាវណាស់! ករណីឃាតកម្ម​សម្លាប់បុរស​ម្នាក់​រួចដុតភ្លើងដើម្បីបំផ្លាញសាកសព

(បាត់ដំបង)៖ នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​ចុះ​ធ្វើ​កោសល្យ​វិច​យ័​ លើ​សាកសព​បុរស​ម្នាក់​ ករណី​ឃាតកម្ម​ បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្ត​សញ្ញាញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​ដងទង់​ នៅ​ក្នុង​ ភូមិ​ផ្លូវ​មាស​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

មន្ត្រី​នគរបាល​ស្រុក​រតន​មណ្ឌល​បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ៤០​ឆ្នាំ​ ដោយ​មាន​ជាប់​ខ្នោះដៃ​ ក្រពាត់​មក​ក្រោយ​ ដេក​ផ្កាប់មុខ​ ក្បាល​រុំ​ថង់​ពណ៌​ខ្មៅ​ ខាង​ខ្នង​ជន​រង​គ្រោះ​មាន​រូបសាក់​ព្រះ​ម៉ែ​គង់​សេ​អ៉ី​ម​ ។​ ចំណែកឯ​ជន​បង្ករ​មិន​ស្គាល់​អត្តសញ្ញាណ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​៖​ ជនសង្ស័យ​បាន​ប្រើ​ដុត​ភ្លើង​ដើម្បី​បំផ្លាញ​សាកសព​ នឹង​មាន​ ប៉ែល​ចូកដី​ នៅ​ក្បែរ​សាកសព​ទៀត​ផង​ តាម​ជំនាញ​ការិយាល័យ​បច្ចេកទេស​ និង​សុខាភិបាល​កោសល​វិ​ច្ឆ័​យ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ជនបរទេស​ ដោយ​ផ្អែក​លើ​រូបសាក់​ ។​

​ក្រោយ​ពិនិត្យ​រួច​សាកសព​ត្រូវ​បាន​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រសួង​យក​មក​ភ្នំពេញ​ ។​

ករណី​នេះ​កម្លាំង​នគរបាល​ស្រុក​រតន​មណ្ឌល​ កំពុងធ្វើការ​ស្រាវជ្រាវ​រក​សាវតា​ជន​រង​គ្រោះ​ តាម​ក្រុមហ៊ុន​ក្នុង​ខេត្ត​ និង​ក្រៅ​ខេត្ត​​ ដើម្បីកំណត់​មុខសញ្ញាជនសង្ស័យ​ យក​មក​ចាត់ការ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds