នគរបាល​ខេត្ត​ព្រះសីហនុ​បង្ហាញមុខ​ជនជាតិ​ចិន​៤​នាក់ មាន​ជំនាញ​លួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ដោយ​ប្រើ​ឧក​រណ៍​ស្វ័យប្រវត្តិ​ទំនើប​

(ព្រះសីហនុ) ៖ នគរបាល​ខេត្ត​ព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ​២០១៩​ បានបង្ហាញ​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់ ដែល​ប្រព្រឹត្ត​អំពើចោរកម្ម​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្វ័យប្រវត្តិ​ទំនើប លួច​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ករណី​កន្លងទៅ ពិសេស​កាច់​សោ​រក លួច​ម៉ូតូ មុននឹង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុល ផា​លី ស្នងការរងរ​ទទួល​ផែន​ព្រហ្ម​ន​ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួន​មាន ៖

១/​ឈ្មោះ Zhou Wen អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៤​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ លិខិតឆ្លងដែន (​គ្មាន​)​។

២/​ឈ្មោះ Tan Bei អាយុ​២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ លិខិតឆ្លងដែន​(​គ្មាន​)​។

៣ /​ឈ្មោះ Lin Wei អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ លិខិតឆ្លងដែន​(​គ្មាន​)​។

៤ /​ឈ្មោះ Li HongLiang អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៤​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ លិខិតឆ្លងដែន (​គ្មាន​)​។​

​តាម​ចម្លើយសារភាព ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៤​នាក់ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនសង្ស័យ​ជនជាតិ​ចិន ទាំង​៤​នាក់ មាន​ជនសង្ស័យ​ជនជាតិ​ចិន ២​នាក់ គឺ ឈ្មោះ Zhou Wen និង​ឈ្មោះ Tan Bei ដែល​បាន​ប្រព្រឹត្ត​បទល្មើស វាយ​ប្លន់​ជនរងគ្រោះ​ម្នាក់​ជា​ជន​ជាតិចិន​ដូចគ្នា កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ព្រឹក នៅតាម​ផ្លូវ​ជិត​អង្គការ​ម្លប់​តាប៉ាង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ឈ្មោះ Liu Chuan ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករសំណង់ សំភារៈ​បាត់បង់​៖ ប្រាក់​១,៧០០$, ទូរស័ព្ទ ១​គ្រឿង​ម៉ាក i-Phone​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​នោះ​នគរបាល​ក៏បាន​ប្រគល់​ម៉ូតូ​មួយគ្រឿង​ជូន​ម្ចាស់​ម៉ូតូ​វិញ​ផងដែរ ក្រោយ​ដកហូត​បាន​ពី​ក្រុម​ជនសង្ស័យ​ដែល​បាន​លួច​យក​មុនពេល​ចាប់ខ្លួន​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds