ឯកឧត្តម កឹម សុខា នៅតែមានឆន្ទៈឥតប្រែប្រួល ប្រាថ្នាចង់ឲ្យមានការផ្សះផ្សា និងការបង្រួបបង្រួមជាតិពិត តាមព្រះរាជបណ្តាំរបស់សម្តេចតា

ឯកឧត្តម កឹម សុខា នៅតែមានឆន្ទៈឥតប្រែប្រួល ប្រាថ្នាចង់ឲ្យមានការផ្សះផ្សា និងការបង្រួបបង្រួមជាតិពិត ហើយមានតែឯកភាពជាតិពិតទេទើបអាចធានាបាននូវឯករាជ្យជាតិពិត ស្របតាមព្រះរាជបណ្តាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នេះបើយោងតាមទំព័រហ្វេសបុករបស់ជំនួយការរបស់លោកចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែតុលានេះ​។

លោកមុត ចន្ថា បានដកស្រង ព្រះរាជបន្ទូលអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងឱកាសខួប ២០ឆ្នាំ នៃការយាងនិវត្តន៍មកកាន់មាតុប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១«…មិនមានមហិច្ឆិតាមធ្យោបាយដែលជាមហាអំណាចនោះទេ ប៉ុន្តែយើងគ្រាន់តែចង់ឱ្យប្រជារាស្រ្តទទួលស្គាល់ថាយើងរួបរួមគ្នាជាប្រទេសមួយ ដែលនឹងបង្ហាញពីកម្លាំងរបស់យើង។ យើងកំពុងធ្វើដំណើរឆ្ពោះទៅមុខនៅក្នុងវិស័យមួយចំនួន ដូច្នេះសូមឱ្យយើងរួមសហការគ្នា ដើម្បីអភិវឌ្ឍអ្វីដែលជាឧត្តមប្រយោជន៍របស់ជាតិយើង»…។

លោកក៏បន្តដកស្រង ព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជពិធីបុណ្យឯករាជយជាតិ នៅថ្ងៃទី៩ ខែវិច្ចកា ឆ្នាំ១៩៦២«ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឱ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដទៃទៀត។ អាវុធសំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និងអនាគតយើង ពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើងគួរឱ្យវេទនារបស់កងទ័ពយើងនោះទេ។ អាវុធនោះ គឺការរួបរួមចងជាប់គ្នាជាធ្លុងមួយនៃយើងនេះឯង។ ខ្ញុំជឿជាក់ថា ការរួបរួមរបស់យើងជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើង ឱ្យឆ្លងសមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះបានផុតស្រឡះដោយជ័យមង្គល»។

ឯកឧត្តម កឹម សុខាៈ «សូមគ្រប់ភាគីខ្មែរងាកមកមើលពីគុណសម្បត្តិគ្នា កសាងជំនឿទុកចិត្តគ្នា តាមរយៈការផ្តល់នូវយុត្តិធម៌ឲ្យគ្នា ដោយចាប់ផ្តើមពីអ្នកដែលប្រាថ្នារួមរស់ដោយសុខដុមរមនាក្នុងដំបូលផ្ទះខ្មែរតែមួយ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open