សង្ក្រាន្តនៅខេត្តកំពង់ឆ្នាំង ត្រៀមប្រគុំតន្ត្រីធំៗ និងមានសិល្បករ សិល្បការិនីចូលរួមច្រើននាក់ទៀត
ឆ្នាំនេះខេត្តកំពង់ឆ្នាំងក៏នឹងរៀបចំសង្ក្រាន្តធំដែរ ដោយត្រៀមរៀបចំការប្រគំតន្រ្តីធំ និងមានកម្មវិធីកម្សាន្តជាច្រើនដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ នាថ្ងៃទី ១៤-១៥-១៦ ខែមេសាខាងមុខនេះ។
លោក ប្រាក់ វុទ្ធី ប្រធានក្រុមតន្ត្រីសិរីមង្គល បានដាក់សំណើមួយទៅកាន់រដ្ឋបាលសាលារាជធានីភ្នំពេញ ដោយបានស្នើសុំរៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅមុខសាលាខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងមានការប្រគំតន្ត្រីក៏មានការតាំងពិព័រណ៍ផលិតផលផងដែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ឆ្នាំនេះជាឆ្នាំទី៤ ដែលខេត្តកំពង់ឆ្នាំងត្រៀមរៀបចំសង្ក្រាន្តក្នុងខេត្ត។ មិនខុសពីបណ្ដាឆ្នាំមុនៗ ក្រៅពីមានការប្រគំតន្ត្រី មានការតាំងពិព័រណ៍ផលិតផល រួមនឹងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ ប៉ុន្តែអ្វីដែលកាន់តែពិសេស គឺកម្មវិធីត្រៀមសិល្បករ សិល្បការិនីល្បីៗ ត្រៀមមកចូលរួមច្រៀង និងសម្ដែង ក្នុងសង្ក្រាន្តនាពេលខាងមុខ។
លោកប្រាក់ វុទ្ធី បន្ថែមថា ក្រៅពីកម្មវិធីខាងលើ គឺនៅមានកម្មវិធីជាច្រើនទៀត ដូចជា៖
- ១. ក្លោងទ្វាជ្រូក
- ២. ក្លោងទ្វាសង្រ្កាន្តឆ្នាំថ្មី
- ៣. ក្រមាវេហា
- ៤. ឆ្នាំងដីចំបើង
- ៥. ផ្ទះស្បូវ
- ៦. ភូមិទេសភាពស្រុកស្រែ
- ៧. ភូមិលង្វេក
- ៨. ភូមិអូនអ៊ូក បងអ៊ូក
- ៩. ភូមិក្អមឆ្នាំង
- ១០. ភូមិ ថតរូប
- ១១. ភូមិតម្បាញ
- ១២. ភូមិចម្រៀង
សូមទស្សនារូបភាព និងវីដេអូអនុស្សាវរីយ៍សង្ក្រាន្តកំពង់ឆ្នាំង កាលពីឆ្នាំមុន តើសប្បាយរីករាយប៉ុណ្ណា ?
អត្ថបទ : កែវ ច័ន្ទសុផាវរុណ