រថយន្តTACOMA បើកបុកស្លាប់បុរស៣នាក់ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅខណ្ឌ​ជ្រោយ​ចង្វារ

(ភ្នំពេញ)៖ យោងតាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ទាំង៣ខាងលើ ​បាន​ជិះ​ម៉ូតូមួយ​គ្រឿង ម៉ាក​ SUZUKI NEX ពណ៌​ក្រហម​លាយ​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CD-1056 ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A ​ស្រប​ទិសដៅ​រថយន្ត​ ភ្លាមនោះក៏ស្រាប់តែមាន​រថយន្ត​ម៉ាក​ TOYOTA TACOMA​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2D-9447 បើក​បរ​ដោយ​បុរស​ម្នាក់​​​បោះ​ពួយ​យ៉ាង​លឿន ​ខណៈ​ដែល​មេឃ​កំពុង​ភ្លៀង​ក៏​ជ្រុល​ទៅ​បុក​ចំម៉ូតូ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​អូស​ជាង​១០០ម៉ែត្រ​ ជាប់​បុរស២​នាក់​​ក្រោម​រថយន្ត​ និង​ម្នាក់​ទៀត​ខ្ទាត​ចេញ​ពី​រថយន្ដ​ស្លាប់យ៉ាង​អាណោចអាធ័ម​​។

ភ្លាមនោះដែរអ្នកបើករថយន្តបង្កមិនបានឈប់ដោះស្រាយទេ បែរជាចុះរត់គេចខ្លួន ​តែ​ត្រូវ​បាន​សមត្ថកិច្ច​ និងប្រជា​ពលរដ្ឋនៅក្បែរនោះ​រត់​ដេញ​តាមឃាត់​បាន​និង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ផងដែរ។

​ក្រោយកើតហេតុ សពជនរងគ្រោះទាំង៣នាក់ ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹក​ថ្លា ដើម្បីស្វែងរកសាច់ញាតិ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open