ស្រ្តីវ័យ​​៧៧ឆ្នាំម្នាក់ ​ធ្លាក់ពីលើ​ឧទ្ធម្ភាគចក្រកម្ពស់ជិត៤០ម៉ែត្រស្លាប់ ដោយសារព្យុះទីហ្វុងHagibis(មានវីដេអូ)

ឧទ្ធម្ភាគចក្ររបស់នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតូក្យូ បានជួយសង្គ្រោះស្ត្រីអាយុ​៧៧​ឆ្នាំម្នាក់ នៅ​​ខេត្ត Fukushima ដែលនៅដាច់ឆ្ងាយដោយសារតែទឹកជំនន់បណ្តាលមកពីព្យុះទីហ្វុង Hagibis ដោយចៃដន្យបានធ្លាក់​ប្រហែល​៤០ ម៉ែត្រមកដី ដោយសារតែអ្នកជួយសង្គ្រោះ​មិនបានភ្ជាប់ខ្លួនស្រ្តីខាងលើឱ្យបានត្រឹមត្រូវ ហើយ​បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើយោងតាមការចេញពីសារព័ត៌មានJapan Times នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

គួរជម្រាបថា លោក Hirofumi Shimizu មកពីនាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការអនុវត្តនីតិវិធីមិនត្រឹមត្រូវនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុនផ្ទះច្រើនជាង ៤០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្សរាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលយោធាជប៉ុន និងក្រុមអ្នកជួយសង្រ្គោះ ២៧,០០០នាក់ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis ត្រូវបានគេបញ្ជាក់ថា បក់បោកទៅកាន់តំបន់សមុទ្រភាគខាងជើងជប៉ុនវិញនៅថ្ងៃអាទិត្យនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open