លោក ពេជ្រ ស្រស់ បួងសួងដល់ព្រះបារមីព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជួយបញ្ចៀសសង្គ្រាមគ្រប់រូបភាពនៅកម្ពុជា

 

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃខួប៧ឆ្នាំ នៃការយាងសោយទីវង្គតព្រះបរមរតនកោដ្ឋ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌។

ជាមួយគ្នានេះដែរ លោក ពេជ្រ ស្រស់ បានបួងសួងដល់ព្រះបារមីព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជួយបញ្ចៀសង្គ្រាមគ្រប់រូបភាពនៅកម្ពុជា ដើម្បីអោយប្រជានុរាស្ត្ររបស់ទ្រង់មានសេចក្តីសុខគ្រប់ក្រុមគ្រួសារ។

ក្រៅពីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋហើយនោះ លោកពេជ្រ ស្រស់ ក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តដង្ហែ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គដើម្បីផ្តល់សុខសន្តិភាព ជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រទេសជាតិទាំងមូល។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open