គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និងរបួស៣៥នាក់

​ភ្នំពេញ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់​ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​៣៥​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​៣៨​នាក់​ នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​១៥​លើក​ ។​

​ក្នុង​រយ​:​ពេល​១៤​ថ្ងៃ​ នៃ​ដើមខែ​តុលា​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​សរុប​៥៧​នាក់​ បង្ក​របួសធ្ងន់​-​ស្រាល​ ចំនួន​២៤២​នាក់​ ក្នុង​ហេតុការណ៍​កើតឡើង​ ១២៥​លើក​ ៕​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open