អ្នកពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារម្នាក់ទៀត ត្រូវតុលាការខេត្តកំពង់ធំដោះលែង ក្រោយចូលសារភាពកំហុស

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចបង្កាប់ឲ្យដោះលែងជនត្រូវចោទឈ្មោះ រស់ គឹមសៀង ភេទប្រុស ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីជននេះ បានចូលសារភាពទោសកំហុស ដែលខ្លួនចាញឧបាយកលទណ្ឌិត សម រង្ស៉ី រហូតចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ជនត្រូវចោទឈ្មោះ រស់ គឹមសៀង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមកពងក្រប ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់ចោទពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការចូលរួមធ្វើសកម្មភាព ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» បានសហការឆ្លើយបំភ្លឺការពិត អំពីផែនការសកម្មភាពខុសច្បាប់របស់ខ្លួន ជាពិសេសបានផ្តល់ព័ត៌មានលម្អិត អំពីការចាកចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលផែនការពីមេខ្លោង និងការបង្ហាញពីសមាសភាពអ្នកចូលរួមផ្សេងៗទៀតនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាមេខ្លោងបញ្ជាឲ្យរអនុវត្តសកម្មភាពខុសច្បាប់ខាងលើនេះ ព្រមទាំងបានទទួលស្គាល់នូវទោសកំហុស ក្នុងការធ្វើសកម្មភាពកន្លងមក ដោយសារ ចាញ់បោកការឃោសនារបស់មេខ្លោងក្នុងការចូលរួមអនុវត្ត «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដែលតាមការពិតផែនការនេះ បង្កប់ឧបាយកលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open