សារមហាជន៖​ បក្ខពួកដង្កូវក្នុងសាច់បំផ្លាញវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេសបាវិត

ភ្នំពេញ៖​ សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងបាវិតសម្ដែងការហួសចិត្តនៅខណៈពេលដែលវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេសបាវិតមានភាពរកាំរកូស​ ធ្វេីការងារមិនត្រូវរ៉ូវគ្នារវាងនាយក​ និងនាយករង​ ។
ភាពរកាំរកូសនេះចេះតែកេីត​ និងបន្តកេីតឡេីងជាច្រេីនឆ្នាំមកហេីយ​ គឺបន្ទាប់ពីលោក​ ប៉ុល​ សាវុធ​ ឡេីងជានាយកសាលាជំនួសលោក​ ព្រាប​ សារិន​ ខណៈដែលលោក​ ព្រាប​ សារិន​ មានប្រជាប្រិយភាព​ មានការទំនាក់ទំនងល្អ​ ហេីយជាមនុស្សចាស់ទុំមួយរូបនៅមូលដ្ឋានដែលអាចគៀងគរ​ សប្បុរសជននានាមកចូលរួមកសាងវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេសបាវិត។
ភាពរកាំរកូសនេះជារឿងឈឺចិត្តស្អិតទ្រូង​ ខំកសាង​ពីអនុវិទ្យាល័យ​ ស្នេីសុំទៅជាវិទ្យាល័យបាវិត​ទទួលបានលទ្ធផលគួរជាទីមោទនៈ​ តែដឹងអីលោក​ ប៉ុល​ សាវុធ​ ឃេីញឱកាសល្អផ្ទេរពីអនុវិទ្យាល័យមួយក្នុងក្រុងបាវិតមកវិទ្យាល័យបាវិតមិនបានប៉ុន្មានផង​ ឆក់យកឱកាសនាយកសាលាបាត់ជំនួសលោក​ ព្រាប​ សារិន​ ដែលភាសាគេតែងតែនិយាយលេងថា​ “ទោះមិនបានដាំ​ តែបានផ្លែឆីស្រួលៗទៅវិញ” អ្នកណាមិនឈឺចិត្តទេីបជារឿងចម្លែក។
មហាជនលេីកឡេីងថាបេីចង់ដឹងច្បាស់នោះ​ សួរតែសិស្សទៅដឹងហេីយ​ វិទ្យាល័យមួយនេះកាលពីដេីមឆ្នាំ​ ២០១៨-២០១៩​ កាលវិភាគប្រចាំសប្ដាហ៍លោក​ នាយករង​ ព្រាប​ សារិន​ ធ្វេីរួចរាល់ដាក់ឱ្យសិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ អនុត្តន៍​យ៉ាងរលូន​ តែមិនដឹងមានរឿងអ្វីនៅពីក្រោយឆាក(ឬទាក់ទងទៅនឹងផលប្រយោជន៍អ្វីមួយ? )ត្រូវបានលោក​ ប៉ុល​ សាវុធ​ ផ្លាស់ប្ដូរតាមអំពេីចិត្តធ្វេីឱ្យមានភាពមិនប្រក្រតីយ៉ាងច្រេីន។​
រីឯលោក​ ទិត​ សុធី​ នាយករងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិតកាន់កិច្ចការរដ្ឋបាលឯណេះវិញមកបំពេញការងារយឺតយ៉ាវ​ហេីយតែងតែបបួលលោកគ្រូផ្សេងៗទៀតលេងបោះបួល​ ជាប្រចាំដែលធ្វេីឱ្យការបង្រៀននិងរៀនមិនបានឆ្លេីយតបនូវអ្វីដែលក្រសួងអប់រំយុវជន​ និងកីឡាដាក់ជូន​ នេះជាការលេីកឡេីងរបស់លោកគ្រូអ្នកគ្រូដែលសុំមិនបញ្ចេញឈ្មោះប្រាប់មកអ្នកសារព័ត៌មាន។
ក្នុងនោះផងដែរលោក​ ភី​ ឆាយ​ ដែលគេស្គាល់ជាគ្រូបង្រៀនពហុជំនាញ​ ពូកែខាងអែបអប​ ពូកែលាបពណ៌គេឯងមានមុខចេញធ្វេីអនុរក្សរាល់ឆ្នាំ​ ជាដៃស្ដាំនាយក​ មានរឿងអាស្រូវជាមួយសិស្សានុសិស្ស​ និងធ្លាប់វាយតប់គ្នាទៀតផង។ មិនតែប៉ុណ្ណោះ​សាច់ញាតិលោកប្រធានការិយាល័​ អប់រំ​ យុវជន​ និងកីឡាក្រុងបាវិត​គឺលោក​ ស៊ឹម​ គន្ធា​ មិនអន់នោះទេរឿងការធ្វេីសំណេីផ្ដល់គ្រឿងឥស្សរិយយស​ ក៏ដូចជាតំឡេីងកាំប្រាក់ជាដេីម​ គឺមិនដំឡេីងឋានៈបុគ្គលិកតាមសមត្ថភាព​ និងការប្រឹងប្រែងនោះឡេីយគឺផ្ដល់ជូនតែបក្ខពួក​ ខណៈដែលលោកគ្រូ​ អ្នកគ្រូមានស្នាដៃមិនបានលេីកទឹកចិត្ត​ នឹងធ្វេីឱ្យមានការមិនពេញចិត្តក្នុងចំណោមបុគ្គលិកយ៉ាងធ្ងន់ធ្ងរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds