មេឃុំ​បឹង​ត្រាញ់​ខាងត្បូង​ ​ព្រមានយ​ក្រុមហ៊ុន​ដឹក​ខ្សាច់​​ជា​លើក​ទី​៣​

(​តាកែវ​)៖​ មេឃុំ​បឹង​ត្រាញ់​ខាងត្បូង​ បាន​ចេញ​លិខិត​ព្រមាន​ជា​លើក​ទី​៣​ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ដឹក​ខ្សាច់​ នៅ​ក្នុង​ឃុំ​បឹង​ត្រាញ់​ខាងត្បូង​ ធ្វើ​កិច្ចសន្យា​ និង​ជួសជុល​ផ្លូវ​ឡើង​វិញ​។​ ការព្រមាននេះបន្ទាប់​ពី​រង​ការ​រិះគន់​ពី​ក្រុម​ប្រជាពលរដ្ឋ​ នៅក្នុងមូលដ្ឋាន​។

​លោក​ ឈ​ន​ សឿ​ន​ មេឃុំ​បឹង​ត្រាញ់​ខាងត្បូង​ នៅ​​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៩​ បាន​កោះហៅ​ក្រុមហ៊ុន​ចំនួន​៣​ ដែល​ប្រកប​អាជីវកម្ម​ដឹក​ខ្សាច់​ ទី​១​ ក្រុមហ៊ុន​ ណូ​ ប៊ុ​ន​ធឿ​ន​ ទី​២​ ក្រុមហ៊ុន​ ទូ​ ច​ន្ថ​ន​ និង​ទី​៣​ ក្រុមហ៊ុន​ ឡុ​ញ​ សុ​ខឿន​ ដែល​មាន​មូលដ្ឋាន​ក្នុង​ឃុំ​មក​ធ្វើ​កិច្ចសន្យា​ និង​បាន​ណែនាំ​នីតិវិធី​ ដើម្បី​ជៀសវាង​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ក្នុង​កិច្ចសន្យា​បាន​សរសេរ​បញ្ជាក់​ថា​ ១-​ ការ​ដឹក​ខ្សាច់​មិន​ឲ្យ​លើស​ចំនួន​កំណត់​ នឹង​ដាក់​ត្រឹម​ទ្រុង​ឡាន​កំណើត​ និង​២-​ ក្នុង​ករណី​ដែល​បាន​បំពាន​ដឹក​លើស​ចំនួន​កំណត់​ និង​ត្រួ​វ​ផ្អាក​ជា​បណ្ដោះ​ អាសន្ន​សិន​។​ បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ហើយ​ តំណាង​ក្រុមហ៊ុន​ទាំង​៣​ បាន​ធ្វើ​កិច្ចសន្យា​ថា​នឹង​ ដឹក​មិន​ឲ្យ​លើស​កំណត់​ នៃ​ត​ទ្រុង​ឡាន​ដើម​ឲ្យ​ លើស​ពី​ធាតុ​ដើម​ឡើយ​ និង​ព្រម​គ្រប​ ស្រោច​ទឹក​ ថែទាំ​ផ្លូវ​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​

​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ ឈ​ន​ សឿ​ន​ មេឃុំ​បឹង​ត្រាញ់​ខាងត្បូង​ បាន​ប្រាប់​ថា​ ប្រសិនបើ​ក្រុមហ៊ុន​ទាំង​៣​ ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ហើយ​ នៅ​តែ​មិន​គោរព​តាម​កិច្ចសន្យា​នោះ​ យើង​នឹង​ធ្វើ​របាយការណ៍​ជូន​ លោក​អភិបាលស្រុក​ និង​ ឯកឧត្តម​អភិបាលខេត្ត​ ដកហូត​អាជ្ញាប័ណ្ណ​ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds