អតីតចៅសង្កាត់រងទី១ សង្កាត់ផ្សារដេប៉ូទី២ ត្រូវតុលាការចេញដីកាឃាត់ខ្លួន ពាក់ព័ន្ធបទរួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី

(ភ្នំពេញ)៖ សមត្ថកិច្ច នៃការិយាល័យប្រឆាំងភេវរកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្ត្រីម្នាក់ អតីតចៅសង្កាត់រងទី១ សង្កាត់ផ្សារដេប៉ូទី២ ការឃាត់ខ្លួននេះ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ នៅចំណុចនៅផ្ទះលេខ៥៧z ផ្លូវលេខ១៥០ ក្រុមទី៣១ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស រួមគំនិតក្បត់ ជាមួយឧក្រិដ្ឋជន សង រង្ស៊ី និងក្រុមឧទ្ទាមនៅក្រៅប្រទេស។

ជនត្រូវចោទមានឈ្មោះ ទិត្យ សុផាត ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥៧z ផ្លូវ លេខ១៥០ ក្រុមទី​៣១ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោកជាអតីតចៅសង្កាត់រងទី១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ៨០៤ «ម» ដ.ច.ន ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ របស់លោក កូយ សៅ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទឈ្មោះ ទិត្យ សុផាត ត្រូវតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងឆ្នាំ២០១៩ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open