ព្រឹកនេះ លោក ពេជ្រ ស្រស់ ចុះសិក្សាបញ្ហាដីធ្លីរបស់ពលរដ្ឋ៧០គ្រួសារ នៅស្រុកទ្រាំង

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា ដែលជាសមាជិកទីប្រឹក្សារាជរដ្ឋាភិបាលនៃស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក​បានអញ្ជើញចុះសិក្សាបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ​៧០ គ្រួសារ ធ្វើប្លង់កាន់កាប់ដីទំហំ ៧០ហិកតា ស្របពេលដែលប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ
នៅភូមិសូចាន់ខាងត្បូង និង ភូមិនៀល ឃុំ ព្រៃស្លឹកស្រុកទ្រាំង ខេត្តតាកែវ។

សរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី៧ ខែមិថុនា នេះ​ លោក ពេជ្រ ស្រស់ បានអោយ​ដឹង​ថាកាលពីព្រឹកមិញនេះគឺខ្ញុំបានចុះទៅជួបប្រជាពលរដ្ឋ ដើម្បី សិក្សាស្រាវជ្រាវដែលប្រជាពលរដ្ឋបានអះអាងថា ខាងក្រសួងធនធានទឹកបង្ខាំងមិនឲ្យពលរដ្ឋ៧០ គ្រួសារ ធ្វើប្លង់កាន់កាប់ដីទំហំ ៧០ហិកតា ស្របពេលដែលប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មកម៉្លេះចំពោះករណីនេះគឺស្ថិតនៅភូមិសូចាន់ខាងត្បូង និង ភូមិនៀល ឃុំ ព្រៃស្លឹកស្រុកទ្រាំង ខេត្តតាកែវ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds