រថយន្ត ពាក់ស្លាក់លេខខម បោះពួយយ៉ាងលឿន ជ្រុលទៅបុកខឿន ពុះចែកទ្រូងផ្លូវ ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់១ដើម

ភ្នំពេញ ៖ រថយន្តទំនើបពាក់ស្លាកលេខជារបស់អង្គភាពខេមរភូមិន្ទ បានបោះពួយយ៉ាងលឿន ជ្រុលទៅបុកខឿន ពុះចែកទ្រូងផ្លូវ ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់១ដើម វេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចមុខវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកលុច្សសុីស IS250 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ.01 2.4465 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាចាកចេញពីកន្លែងកើតហេតុបាត់ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនល្បឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម រថយន្តកល់ជាប់មិនអាចបន្តទៅមុខរួច ។ ភ្លាមៗអ្នកបើកបរ រថយន្តបង្កបានបើកទ្វារចេញពីកន្លែងកើតហេតុ រត់បាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds