អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ឆ្នាំងម្នាក់បើកឡានក្រឡាប់ធ្លាក់ចូលក្នុងទឹកស្លាប់
ភ្នំពេញ ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានរាយការណ៍មកឯកឧត្ដម កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថាអនុប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ម្នាក់បានបើកឡានធ្លាក់ទឹកបណ្តាលឲ្យស្លាប់ កាលពីវេលាយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
ជនរងគ្រោះមានឈ្មោះ គិន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ ជាអនុប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះបើករថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងទឹកបង្ករគ្រោះថ្នាក់ដោយខ្លួនឯង ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅត្រង់ចំណុចផ្លូវកោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង វេលាយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩៕
អត្ថបទ៖ សុខ លាភ