លោកអាត់ ធន់ ​សុំឲ្យលោក ឈាង​ វុន​​ បង្ហាញភស្តុតាង​ដែលចោទកម្មករ​ធ្វើពុតឈឺ​ កឹបកេង​លុយ​ប.ស.ស​

 

ភ្នំពេញ៖ ប្រតិកម្មទៅនឹងការលើកឡើងរបស់លោក ​ឈាង​ ​វុន​ ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ព័ត៌មាន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា​ ​ដែលបានចោទថា កម្មករធ្វើពុតជាឈឺ ដើម្បីកេងបន្លំប្រាក់ ប.ស.ស ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលរដ្ឋ លោក អាត់ ធន់ ស្នើអោយលោកឈាង វុន បង្ហាញភស្តុតាង​ដែលចោទកម្មករ​ធ្វើពុតឈឺ​ កឹបកេង​លុយ​ប.ស.ស​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) ថ្លែងប្រាប់អង្គភាព fastnewsdaily តាមទូរសព្ទ័នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ  ឲ្យ​ដឹងថាលោក​ ឈាង​​ វុន​ គួរបង្ហាញឯកសារផ្កូវការ ដែលចោទថា កម្មករបានក្លែងធ្វើពុតជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស ដើម្បីយើងពិនិត្យមើល យើងអត់ជឿងទេការលើកឡើងរបស់លោកធ្វើអោយបះពាល់អារម្មណ៍របស់កម្មករច្រើនណាស់។

ក្នុងនាមខ្លួនគាត់ជាតំណាងរាស្ត្រ និយាយចឹងអត់សមរម្យ ព្រោះគាត់ជាតំណាងរាស្ត្របោះឆ្នោតដោយរាស្ត្រ ចឹងបញ្ហាសង្គមជាច្រើនគាត់មិនលើកឡើង គាត់មិនគួរលើកឡើងពីបញ្ហាកម្មករនោះទេ​។ កន្លងមកកម្មករគឺជាអ្នកដែរប្រឹងធ្វើការដើម្បីជួយដល់សេដ្ឋកិច្ចជាតិ បង់ពន្ធជូនរដ្ឋ នឹងធ្វើអោយកំនើនមានការងារធ្វើគឺកម្មករហ្នឹងឯង​។ នេះជាការលើកឡើងរបស់លោកអាត់ ធន់ ។

លោកបន្ថែមថា កម្មករពួកគាត់បង់ពន្ធជូនរដ្ឋប្រចាំខែ បើកលុយអោយពួកគាត់ផង ហើយរឿងការឃុបឃឹតគ្នា យើងមិនមានព័ត៌មានហ្នឹងទេ យើងមានតែព័ត៌មានពេលកម្មករឈឺហើយឈប់មិនបាន ​ដែលឥឡូវកំពុងមានបណ្តឹងជាច្រើនពេលដែលកម្មករឈឺអត់អាចឈប់បាន ដោយសារតែពេទ្យហ្នឹងអត់ចេញថ្ងៃឈប់សម្រាក់អោយ កម្មករឈឺហើយពិបាក់ឈប់ទៀតរាល់ថ្ងៃ​។

គួរជម្រាបថា លោក​ ឈាង​ វុន​ កាលពីថ្មីៗលោកបានលើកឡើង​ថា ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open