ប្រធានក្រុមហ៊ុនរើសបុគ្គលិកឲ្យធ្វើការងារមួយ ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ ពីបទឆបោក
ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការចាប់ខ្លួនស្រ្តីជាប្រធានក្រុមហ៊ុនរើសបុគ្គលិកឲ្យធ្វើការងារម្នាក់ នាំមកចាត់ការតាមផ្លូវ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ យោងតាមបណ្តឹងជនរងគ្រោះពីបទឆបោក។
ជនត្រូវចោទឈ្មោះ ពីថង ម៉ានិច្ច ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន ម៉ានិច្ច ម៉ានី ហ្គោលចប ដែលជាក្រុមហ៊ុនសេវាកម្ម ជួយជ្រើសរើសបុគ្គលិក ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
ជុំវិញនឹងការចាប់ខ្លួនស្រ្តីជាប់ចោទខាងលើនេះ អង្គភាព Fast មិនទាន់រកប្រភពផ្សេងទៀតមកបញ្ជាក់បន្ថែមបានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។