ជនជាតិ​ចិន​២​ក្រុម​ បង្កទំនាស់​ ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​ ក្នុង​ហាង​ហ្គ្រី​ន​កាហ្វេ​

​ភ្នំពេញ​៖​ សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ជនជាតិ​ចិន​និង​ជន​ជាតិចិន​បង្កទំនាស់​គ្នា​បណ្តាល​ឲ្យ​ផ្ទុះអាវុធ​ខុសច្បាប់​ចំនួន​០៣​គ្រាប់​ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ហាង​មួយ​ចំនួន​ (​បែក​កញ្ចក់​ទ្វារ​ចូល​ខាង​មុខ​ និង​កញ្ចក់​បន្ទប់​)​ នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​​ប្រហែល​១៩​នឹង​៥០​នាទី​ ស្ថិត​នៅ​ចំណុច​ក្នុង​ភោ​ជ​ណី​យ៍​ដ្ឋា​ន​ និង​កាហ្វេ​ យីហោ​ «​ហ្គ្រី​ន​កាហ្វេ​»​ នៅផ្ទះ​លេខ​១៦៦​ ផ្លូវ​លេខ​១៥០​ ក្រុម​​ទី​៨​ ភូមិ​៣​ សង្កាត់​ទឹកល្អក់​ទី​២​ខណ្ឌទួលគោក​។​

​សមត្ថកិច្ច​បន្ត​ថា​មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ចិន​២​ក្រុម​ ប្រើប្រាស់​អាវុធ​ខ្លី​ចំនួន​០១​ដើម​ មិន​ស្គាល់​ម៉ាក​ ជិះ​រថយន្ត​ចំនួន​០១​គ្រឿង​ ម៉ាក​Hilander​ពណ៌​ទឹកប្រាក់​ មាន​ស្លាក​លេខ​តែ​មើល​មិន​ច្បាស់​ដល់​ (​រូបភាព​ និង​សកម្មភាព​ចាប់​យក​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ​)​។​

​វត្ថុ​តាង​ចាប់​យក​រួម​មានៈ​ សំបក​គ្រាប់​កាំភ្លើងខ្លី​បាញ់​រួច​ចំនួន​០៣​គ្រាប់​មិន​ស្គាល់​ម៉ាក​,​ ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​បក្ខពួក​ចំនួន​០២​នាក់​ ភេទ​ប្រុស​ ជនជាតិ​ចិន​ (​ក្រោយ​ពេល​កើតហេតុ​ មិន​ដាក់​ពាក្យ​ប្តឹង​គេចខ្លួន​បាត់​)​។​

​បច្ចុប្បន្ន​ក្រោយ​ពេល​កើតហេតុ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ បំភ្លឺ​សាក្សី​ដឹង​រឿងហេតុ​បាន​ចំនួន​០២​នាក់​ និង​ឆែក​កាមេរ៉ា​សុ​វត្តិភាព​នៅ​កន្លែង​កើតហេតុ​ដើម្បី​កំណត់​​មុខសញ្ញា​ធ្វើ​សកម្មភាព​ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​អ្នក​បង្ក​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds