កូនប្រុស​បង្កើត​កាប់​ឪពុក​ដាច់​.​ក​ស្លាប់ ថ្ងៃវេនបិណ្ឌ១២ ​

​សៀមរាប​៖​ អធិការ​នគរបាល​ស្រុក​ស្រីស្នំ​ គឺ​លោក​វរសេនីយ៍ឯក​ អ៊ុ​ន​ ស្រស់​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ត្រូវជា​កូនបង្កើត​បាន​ទាញ​កាំបិត​ខ្វែវ​កាប់​មក​លើ​ឪពុក​បង្កើត​របស់​ខ្លួន​ បណ្តាល​ឲ្យ​ដាច់​ក​ ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ខណៈ​កំពុង​សម្រាក​នៅ​ក្រោមផ្ទះ​។​ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ។

​ហេតុការណ៍​គួរ​ឲ្យ​តក់ស្លុត​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ភ្នំ​ដី​ ឃុំ​ស្លែង​ស្ពាន​ ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​។​



ជនរងគ្រោះឈ្មោះ​រៀល​ វឿ​ង​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ នៅ​ភូមិ​ភ្នំ​ដី​ ឃុំ​ស្លែង​ស្ពាន​ ស្រុក​ស្រីស្នំ​មុខរបរ​ កសិករ​បណ្តាល​ឲ្យ​ដាច់​ក​ ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។​ ចំណែកជនសង្ស័យ​ឈ្មោះ​ សាន​ គង់​ ភេទ​ប្រុស​ អាយុ​៣៧​ ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ដី​ ឃុំ​ស្លែង​ស្ពាន​ ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​។​

ប្រភពពីអធិការ​នគរបាល​ស្រុក​ស្រីស្នំ ​បន្ត​ថា​អង្គហេតុ​ នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ជន​ស​ង្ស​យ័​ឈ្មោះ​សាន​ គង់​ បាន​យក​កាំបិត​ខ្វែវ​ដង​ឈើ​កាប់​ទៅ​លើ​ឪពុក​បង្កើត​ឈ្មោះ​រៀល​ វឿ​ង​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ នៅ​ភូមិ​ភ្នំ​ដី​ ឃុំ​ស្លែង​ស្ពាន​ ស្រុក​ស្រីស្នំ​មុខរបរ​ កសិករ​បណ្តាល​ឲ្យ​ដាច់​ក​ ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ចុះ​ទៅ​ភ្លាម​ ធ្វើការ​ហ៊ុ​ព​ទ្ធ័​ចាប់​និង​ឃាត់​ជនសង្ស័យ​ភ្លាមៗ​ផង​ដែរ​។​

​លោក ​ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​បំភ្លឺ​របស់​អ្ន​កជិតខាង​និង​ភរិយា​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ មុន​នឹង​ធ្វើ​សកម្មភាព​ប្រហែល​៣​ថ្ងៃមុន​ គេ​(​ជនសង្ស័យ​)​បាន​ដើរ​កាប់​ដើម​ចេក​អស់​ជា​ច្រើន​ដើម​។​ ដោយ​ខ្លាច​មាន​បញ្ហា​ ជន​រង​គ្រោះ​បាន​ទៅ​ស្នាក់​នៅផ្ទះ​អ្នក​ជិតខាង​។​ តែ​ដល់​ថ្ងៃ​កើតហេតុ​ពួក​គាត់​បាន​អង្គុយ​លេង​នៅ​ក្រោមផ្ទះ​ ក៏​ស្រាប់តែ​ជ​ណ​សង្ស័យ​បាន​កាប់​ទៅ​លើ​ឪពុក​បង្កើត​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។​ លោក​បន្ត​ថា​ តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ ត្រូវជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា​កូន​គាត់​ វា​វិកល​ច​រិ​ក​ ប៉ុន្តែ​គ្មាន​ឯកសារ​បញ្ជាក់​នោះ​ទេ​។​



​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds