គ្រូ​ Cardiff ថា​ក្រុម​លោក​អាច​កាត់​ក្ដី​អ្នក​ឈ្នះ​ពាន​រវាង​ Liverpool និង​ City

ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 11:ooAM

Neil Warnock ជឿជាក់​ថា​ Cardiff City អាច​ជា​អ្នក​កាត់​ក្ដី​ឲ្យ​ក្រុម​មួយ​ឈ្នះ​ពាន Premier League ​រវាង​ Liverpool ឬ​ Manchester City។

ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស​ធ្វើ​ឡើង​បន្ទាប់​ពី​ Cardiff City បាន​ចាញ់​ Chelsea ១-២ ទាំង​មិន​អស់​ចិត្ត​នៅ​ចុង​ម៉ោង​ដោយ​បាល់​ Offside ធ្វើ​ឲ្យ​ពួកគេ​បច្ចុប្បន្ន​ស្ថិត​នៅ​តំបន់​គេ​កាត់​ចោល។​ ក្រុម​លេខ​១៨​ក្នុង​តារាង​នៅ​ពី​ក្រោម​ Burnley ៥​ពិន្ទុ​ខណៈ​សល់​៧​ប្រកួត​ទៀត​នឹង​បិទ​រដូវ​កាល​ហើយ។​

Cardiff City ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​៧​ប្រកួត​ដែល​នៅ​សល់​ ហើយ​ក្នុង​ចំណោម​នោះ​ពួកគេ​ត្រូវ​ប៉ះ​ Liverpool ក្នុង​ទឹកដី​ និង​ប៉ះ​ Manchester City នៅ​កីឡដ្ឋាន Etihad។ បើ​សិន​ពួកគេ​អាច​ឈ្នះ​ ឬ​ក៏​ស្មើ​ពេល​ប៉ះ​ក្រុម​កំពូល​ទាំង​ពីរ​ពិត​ណាស់​លទ្ធផល​នោះ​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ប្រជែង​ពាន​ Premier League។​

“ពួក​យើង​អាច​ជា​អ្នក​សម្រេច​ថា​តើ​ពាន​ Premier League បាន​ទៅ​ក្រុម​ណា។​ យើង​នឹង​លេង​ទល់​ Man City ក្រៅ​ដី​ ហើយ​ស្វាគមន៍​ Liverpool នៅ​ក្នុង​ផ្ទះ”។

https://youtu.be/cCgpPul_EVw

អត្ថបទ ​៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds