លោក ពេជ្រ ស្រស់ អំពាវនាវដល់អ្នកនយោបាយទាំងអស់រួមស្មារតីគ្នាគោរពនូវច្បាប់រដ្ឋធម្មនុញ្ញ

 

ភ្នំពេញ៖ ក្នុង​រយៈពេល ២៦​ឆ្នាំ​មក​នេះ ដោយ​ដើរ​តាម​លំអាន​រដ្ឋធម្មនុញ្ញ កម្ពុជា​បាន​បង្កើត​ច្បាប់​ជា​ច្រើន​ដើម្បី​ធានា​ដឹក​នាំ​ប្រទេស​អោយ​មាន​ការ​អភិវឌ្ឍន៍។ យ៉ាង​ណា​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ក៏​បាន​ឆ្លង​កាត់​ការ​កែប្រែ​ជា​ច្រើន​លើក​ច្រើន​គ្រា​ហើយ​ដែរ ហើយ​ក៏​ត្រូវ​រិះគន់​ថា បាន​ងាក​ឆ្ងាយ​ពី​ស្មារតី​ដើម​នៃ​ច្បាប់​នេះ។

មាត្រា​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ​បាន​ប្រកាស​ថា កម្ពុជា​ជា​ព្រះរាជាណាចក្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

មាត្រា​ដំបូង​នេះ​គឺ​ស​អោយ​ឃើញ​ពី​គោល​បំណង​នៃ​ការ​បង្កើត​ច្បាប់​កំពូល​មួយ​នេះ ពោល​គឺ​គ្រប់​ក្រប​ខណ្ឌ​ច្បាប់​ដទៃ​ទៀត និង​រាល់​ការអនុវត្ត​ត្រូវ​ធានា​ថា បាន​គោរព​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​មាន​ការ​ចូល​រួម​ពី​ច្រើន​ភាគី។

យ៉ាង​នេះ​ក្ដី​ក្នុង​រយៈ​ពេល ២៦​ឆ្នាំ រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​កម្ពុជា ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអំពាវនាវដល់អ្នកនយោបាយទាំងអស់រួមស្មារតីគ្នា។

អ្នកនយោបាយវ័យក្មេងលោកពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី២៣ កញ្ញានេះ ថា ក្នុងឱកាសទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយទាំងអស់រួមស្មារតីគ្នាគោរពនូវច្បាប់រដ្ឋធម្មនុញ្ញឲ្យបានខ្ពស់បំផុត ហើយជាពិសេស គោរព ព្រះមហាក្សត្រនៃយើងទាំងអស់គ្នា។

កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ​១៩៤៧។ រដ្ឋធម្មនុញ្ញ​ទី​២ ត្រូវ​បង្កើត​នៅ​ក្នុង​ឆ្នាំ​១៩៧២ ដែល​កាល​ណោះ​បាន​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ពី​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ទៅ​ជា​របប​សាធារណរដ្ឋ។ មក​ដល់​ឆ្នាំ​១៩៧៦ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ​ទៀត ដោយ​ផ្លាស់​ប្ដូរ​ទៅ​ជា​របប​កុម្មុយនិស្ត។ ចំណែក​រដ្ឋធម្មនុញ្ញ​លើក​ទី​៤ បាន​បង្កើត​នៅ​ឆ្នាំ១៩៨១ គឺ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ឯ​រដ្ឋធម្មនុញ្ញ​លើក​ទី​៥ គឺ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ក្នុង​របប​រដ្ឋកម្ពុជា។ រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​នេះ​គឺ​បង្កើត​ក្នុង​ឆ្នាំ​១៩៩៣ ចេញ​ពី​ការ​បោះ​ឆ្នោត នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស។ បច្ចុប្បន្ន​រដ្ឋ​ធម្មនុញ្ញ​នេះ​មាន​ ១៥៨​មាត្រា និង ១៦​ជំពូក។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds