ស៊ូរ ស៊ីរីកា និយាយាថា ខ្ងុំលក់សំឡេង មិនមែនលក់ខ្លួននោះទេ
ភ្នំពេញ៖ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយថា តារាចម្រៀង ស៊ូ ស៊ីរីកា ដែលបាបានឈរជើងលើវិថីសិល្បៈ ជាច្រើនឆ្នាំ ដោយប្រើប្រាស់ទឹកដមសំនៀងពីរោះគ្រលួច បំពេអារម្មណ៍ប្រិយមិត្តគ្រប់វ័យ តាមរយៈបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ ជាពិសេសទស្សនិកជនស្គាល់ច្រើនដោយសារបទ៕
«ស្រលាញ់បងលើសហើយ» និងបទជាច្រើនដែលបានចេញជាបន្តបន្ទាប់ក្នុងផលិតកម្មថោន។ស្របពេលដែលការងារសិល្បៈកាក់កប និងមានឱកាសចេញទៅច្រៀងដល់ទឹកដីអាមេរិកកាលពីថ្មីៗនេះ ស៊ីរីកា ហាក់មានបញ្ហារំខានខ្លះៗនៅក្នុងអារម្មណ៍ ក្នុងនាមជាមនុស្សម្នាក់របស់មហាជនដែលទទួលបានទាំងការសរសើរ និងការរិះគន់រួមបញ្ចូលគ្នា។ កញ្ញា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងអរគុណចំពោះអ្នកស្រលាញ់ គាំទ្រ តែក៏មិនជារីករាយប៉ុន្មានដែរ ចំពោះមនុស្សមួយភាគខ្លះ ដែលបានចំណាយពេលរិះគន់នេះ រិះគន់នោះ រហូតដល់លើសពីអ្វីដែលជាព្រំដែននៃការស្ថាបនា។
ស្របពេលដែលការងារសិល្បៈកាក់កប និងមានឱកាសចេញទៅច្រៀងដល់ទឹកដីអាមេរិកកាលពីថ្មីៗនេះ ស៊ីរីកា ហាក់មានបញ្ហារំខានខ្លះៗនៅក្នុងអារម្មណ៍ ក្នុងនាមជាមនុស្សម្នាក់របស់មហាជនដែលទទួលបានទាំងការសរសើរ និងការរិះគន់រួមបញ្ចូលគ្នា។ កញ្ញា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងអរគុណចំពោះអ្នកស្រលាញ់ គាំទ្រ តែក៏មិនជារីករាយប៉ុន្មានដែរ ចំពោះមនុស្សមួយភាគខ្លះ ដែលបានចំណាយពេលរិះគន់នេះ រិះគន់នោះ រហូតដល់លើសពីអ្វីដែលជាព្រំដែននៃការស្ថាបនា។
ទោះជាយ៉ាងណា មុននឹងសម្រេចចិត្តរៀបរាប់យ៉ាងច្រើននៅលើបណ្ដាញសង្គម គេដឹងយ៉ាងជាក់ច្បាស់រួចទៅហើយថា កន្លងមក កញ្ញា ស៊ូ ស៊ីរីកា ធ្លាប់រងនូវពាក្យរិះគន់លើស ញយដងពេកណាស់ទៅហើយ ពីបុគ្គលមួយក្ដាប់តូចដែលបញ្ចេញការរិះគន់ហួសព្រំដែនការស្ថាបនា ទើបនាងសម្រេចចិត្តទម្លាយអារម្មណ៍ពិតចេញម្ដង ដើម្បីឲ្យបានធូរទ្រូងមួយគ្រា៕
អត្ថបទ : កែវ ច័ន្ទសុផាវរុណ