ក្រសួងធនធានទឹក៖ ខេត្តមួយចំនួននៅជាប់ព្រំដែនថៃ និងឡាវ ប្រឈមជំនន់ទឹកភ្លៀង ក្រោយទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួននៅជាប់ព្រំដែនថៃ និងឡាវ ក្រោយទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប។ នេះបើយោងតាមសេចក្តីជូនរបស់ក្រសួងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងធនធានទឹកបានបញ្ជាក់ថា យោងលើស្ថានភាពជាក់ស្តែងនៃការវិវត្តនៃអាកាសធាតុ ដែលប្រពន្ធ័សម្ពាធ
ទាប (ITCZ) បច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ និងថៃ។
លក្ខណៈបែបនេះធ្វើឲ្យមានភ្លៀងខ្លាំង អូសបន្លាយយូរ បណ្ដាលឲ្យបរិមាណទឹកច្រើនដែលអាចបង្ករឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ហើយខេត្តដែលអាចប្រឈមជាងគេ រួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែងព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ៕
អត្ថបទ៖ សុខ លាភ