លោក សម រង្ស៉ី បន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រ ជាលើកទី៣

 

(ភ្នំពេញ)៖ លោក សម រង្ស៉ី បានបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរជាលើកទី៣ ។

លោក សម រង្ស៉ី រូបនេះបាននិយាយនៅក្នុងសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «…គឺព្រះមហាក្សត្រសព្វថ្ងៃហ្នឹង​ គឺគ្មានអំណាចអ្វីទាល់តែសោះ គឺធ្វើតាមតែ ហ៊ុន សែន បញ្ជាឲ្យធ្វើទេ លើកលែងទោស មិនលើកលែងទោស គឺអាស្រ័យលើ ហ៊ុន សែន ទេ ដូច្នេះយើងដោះស្រាយបញ្ហា​ ហ៊ុន សែន ទៅ បញ្ហាមហាក្សត្រ វាដោះស្រាយដោយខ្លួនវាហើយ ព្រោះមហាក្សត្រហ្នឹងធ្វើតាមតែ ហ៊ុន​ សែន ទេ ដូច្នេះខ្ញុំគ្មានរំពឹងព្រះមហាក្សត្រអីទេ»។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds