លោក សម រង្ស៊ី ​បន្ត​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ជាលើកទី២

(​ភ្នំពេញ​)៖ តាមរយៈ​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក សមរង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​បន្ត​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ​។

​ក្នុង​សំណេរ​បង្ហោះ​លើ​ហ្វ​ស​ប៊ុ​ក សម រង្ស៊ី បាន​សរសេរ​អត្ថបទ ក្រោម​ចំណងជើង​ថា “​អំពី​ស្តេច​សព្វថ្ងៃ​/ About the current King”​។​ “​ស្តេច​សព្វថ្ងៃ​” ដោយ​មិន​គោរព​ដល់​អង្គ​ព្រះមហាក្សត្រ​ទេ​។ ទី​២-​សម រង្ស៊ី ថា​ជជែក​តាម​ប្រជាធិបតេយ្យ ចុះ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​យើង ម៉េច​ក៏​យើង​មិន​គោរព​។ រដ្ឋធម្មនុញ្ញ បាន​កំណត់ថា ព្រះមហាក្សត្រ មិនអាច​បំពាន ឬ​ប៉ះពាល់​បានទេ​។ ដូច្នេះ​បើ សមរង្ស៊ី គិតពី​ប្រជាធិបតេយ្យ ហើយ​មិនមាន​គោរព​ច្បាប់ ដូច្នេះ​ក្លាយជា​អាណាធិបតេយ្យ​ហើយ​។

​កាលពី​សប្តាហ៍​មុន សមរង្ស៊ី បាន​ថ្លែង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ហើយ​ត្រូវបាន​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ និង​ចេញ​ដីកា​តាម​ចាប់ខ្លួន រួចមកហើយ​។ សមរង្ស៊ី មកដល់ពេលនេះ ជាប់​សំណុំរឿង ចំនួន ១៤ នៅ​តុលាការ​។ ដីកា​តាម​ចាប់ខ្លួន​សមរង្ស៊ី ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​រួចហើយ​ផងដែរ​៕​

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open