ឧបករណ៍ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងអន្ទាក់សត្វព្រៃជាង ២០០០ ត្រូវអ្នកល្បាតនៅភាគខាងជើងក្រវាញ រឹបអូស
ភ្នំពេញ៖ អ្នកល្បាតមកពីស្ថានីយ៍ល្បាត Roveang នៅភាគខាងជើងក្រវាញ ដែលជាកងកម្លាំងសមត្ថកិច្ច ប៉េអឹម និងអនុរក្ស បានរឹបអូសបានក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ នូវចំនួនឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។ នេះបើយោងតាមការផ្សាយលើផេកហ្វេសប៊ុកអង្គការ Wildlife Alliance កាលពីថ្ងៃទី១៩កញ្ញា។
អង្គការដដែល បានបន្តថា ឧបករណ៍ខុសច្បាប់ដែលរឹបអូសបាន ដូចជា ឈើប្រណីតនិងសំណង់ ត្រាក់ទ័រ រថយន្តប្រើសម្រាប់ដឹកជញ្ជូនឈើនិងគ្រឿងសង្ហារិម ច្រវាក់ ម៉ាស៊ីនត្រង់ស៊ូន័រសម្រាប់អារឈើ កាំភ្លើងច្នៃ ឧបករណ៍នេសាទអគ្គិសនី និងអន្ទាក់សត្វព្រៃជាង ២០០០ ៕
អត្ថបទ៖ សុខ លាភ