ស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាល៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងកម្មករ.កម្មការិនី៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ត្រង់ចំណុចភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៨នឹង២៥នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។
ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី តាប់ លន បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ដ ១គ្រឿងម៉ាក ហ្វត (Fort) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2f-1161 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បើកបរពីត្បូងទៅជើងមកដល់ចំណុចខាងលើ បានបុកម៉ូតូ២គ្រឿង ទី១-ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CU-8356 បើកបរដោយឈ្មោះ សីហា ភេទប្រុសអាយុ២៧ឆ្នាំ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ឌុបមនុស្ស២នាក់ទី១-ឈ្មោះ តាំង គឹមលី ភេទស្រី អាយុ២៣ឆ្នាំ (ស្លាប់)ពេលបញ្ជូនដល់មន្ទីរពេទ្យគងពិសី និងទី២-ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ២៣ឆ្នាំ ស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យអ្នកទាំង៣រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និង១គ្រឿងទៀតម៉ាកធូដេ ពាក់ស្លាកលេខកបង់ស្ពឺ1K-3898 មិនស្គាល់ឈ្មោះអ្នកបើកបរនិងទីលំនៅ និងជ្រុលទៅបុកផ្ទុបជាមួយរថយន្ដ១គ្រឿងទៀតប្រភេទកូរ៉េ ដឹកកម្មកររោងចក្រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2110 បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ដឹកកម្មករ។
រីឯជនរងគ្រោះដែលនៅលើឡានដឹកកម្មកររួមមានទី១.ឈ្មោះ កាន ជឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី២.ឈ្មោះ ផៃ ស្រីនាថ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី៣.ឈ្មោះ សឹម សារី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី៤.ឈ្មោះ សឹម សារិន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី៤.ឈ្មោះ សឹម ដាវី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃកន្ទៀច ឃុំទឹកល្អក់ ស្រុកគងពិសី របួសស្រាល, ទី៦.ឈ្មោះ គឹម យាង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី របួសស្រាល។
ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្នុងហេតុការខាងលើបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ស្រី២នាក់ ភាគីម៉ូតូម៉ាកហុងដា សេ១២៥, របួសមនុស្ស៧ ស្រី៥នាក់ របួសធ្ងន់៥នាក់ ស្រី៣នាក់។ ខូចរថយន្ដ២គ្រឿងធ្ងន់ ម៉ូតូ២គ្រឿង។ ចំពោះមូលហេតុលោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍មិនអាចបញ្ជាក់បាននៅឡើយទេ ដោយរងចាំកម្លាំងជំនាញស្រាវជ្រាវសិន ៕
អត្ថបទ៖ សុខ លាភ