អារម្មណ៍អន្ទះសា និងការព្រួយបារម្ភកើនឡើងខ្ពស់ ខណៈអ៊ីស្រាអែលបោះឆ្នោតសកល
(អ៊ីស្រាអែល)៖ ស្ថានភាពលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសអ៊ីស្រាអែលមានភាពស្មុគស្មាញ។ មានគណបក្សចំនួន៣០ កំពុងប្រកួតប្រជែងដណ្ដើមអាសនៈសភាមានសរុប១២០ របស់អ៊ីស្រាអែល ដោយមានបេក្ខជនរាប់រយនាក់ និងអ្នកបោះឆ្នោតជាង ៦លាននាក់នៅក្នុងរដ្ឋមួយ ដែលមានផ្ទៃដីស្មើរដ្ឋញូជេស៊ី សហរដ្ឋអាមេរិក។
ប៉ុន្តែទោះជាអ្នកណាឈ្នះក្នុងការបោះឆ្នោតនេះក៏ដោយ អារម្មណ៍ច្របូកច្របល់ដែលអាចចាប់យករដូវកាល ធ្វើយុទ្ធនាការទាំងមូលបានល្អបំផុតគឺការភ័យខ្លាច និងការស្អប់ខ្ពើម។ សម្រាប់ជនជាតិអ៊ីស្រាអែលដែលមានសេរីភាពខាងអាណាចក្រ នៅក្នុងទីក្រងតេលអាវីហ្វគឺសិទ្ធិខាងសាសនាដែលជាបញ្ហា។ ប្រជាពលរដ្ឋអ៊ីស្រាអែលព្រួយបារម្ភអំពីមូលដ្ឋានសិទ្ធិមនុស្ស សម្រាប់ប្រជាពលរដ្ឋជ្វីហ្វសអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងធ្លាក់ចុះ។ ចំណែកប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ហានូន និយាយថា ប្រសិនបើលោក Netanyahu ជាប់ឆ្នោតនោះគឺជាវិបត្តិសម្រាប់ពួកគេ។ ខណៈដែលមនុស្ស ១លាននាក់ ឬអ្នកបោះឆ្នោតអារ៉ាប់ក្នុងប្រទេសអ៊ីស្រាអែល ពួកគេភាគច្រើនមានអារម្មណ៍ថា ត្រូវបានក្លាយជាគោលដៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ លោកនាយករដ្ឋមន្ត្រីNetanyahu បានគាំទ្រច្បាប់ដែលកាត់បន្ថយសិទ្ធិ ពលរដ្ឋអារ៉ាប់របស់អ៊ីស្រាអែលដែលគេហៅថា ជាច្បាប់ជាមូលដ្ឋានរបស់ប្រទេស៕