សាលារៀនជិត៧០០នៅម៉ាឡេស៊ី ត្រូវបានបិទទ្វារ ដោយសារចុះអ័ព្ទដ៏អាក្រក់ឈានដល់កម្រិតគ្រោះថ្នាក់!!
សាលារៀនសរុបចំនួន៦៤៨នៅម៉ាឡេស៊ី ត្រូវបានបិទទ្វារ នៅថ្ងៃអង្គារទី១៧ ខែកញ្ញាដោយសារតែការចុះអ័ព្ទដ៏អាក្រក់។ នេះបើយោងតាមការចេញផ្សាយពីសារពីព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ បាននិយាយថា បញ្ហានេះបានប៉ះពាល់ដល់សិស្សជិត៤៥០.០០០ នាក់ នៅសារ៉ាវ៉ាក់, សេឡេងហ្គោ, ពូត្រាចាយ៉ា និង ណឺហ្គឺរី សេមប៊ីលេន។
ប្រធានគណៈកម្មាធិការសកម្មភាពរដ្ឋស្តីពីការវិនិយោគឧស្សាហកម្មសហគ្រិនភាពការអប់រំនិងមូលធនមនុស្ស លោក Mohamad Rafie Ab បាននិយាយថា៖ «កំពង់ផែ Dickson ជាកន្លែងដែលមានអ័ព្ទលើសពី២០០ នៅពេលព្រឹកសិស្សមកពីសាលាទាំង៦៣ ត្រូវបានគេប្រាប់មិនឲ្យចូលរៀន»។ លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណា គ្រូបង្រៀនត្រូវតែចូលសាលា ប៉ុន្តែត្រូវពាក់របាំងមុខដើម្បីការពារខ្លួនឯងពីអ័ព្ទ»។
លើសពីនេះ លោក Mohamad ក៏បានអំពាវនាវប្រជាជន សកម្មភាពចេញក្រៅជាពិសេសសម្រាប់មនុស្សចាស់និងកុមារ គួរតែត្រូវបានកាត់បន្ថយនៅក្នុងតំបន់ដែលមានអ័ព្ទ។ ប្រជាជនក៏ត្រូវពាក់ម៉ាសបិទមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។
គួរបញ្ជាក់ថា អ័ព្ទ ពីសូន្យដល់៥០ បង្ហាញពីគុណភាពខ្យល់ល្អ។ ៥១ទៅ១០០មធ្យម, ១០១ដល់២០០សុខភាពមិនល្អ, ២០១ទៅ៣០០មិនល្អខ្លាំង និង៣០០និងខ្ពស់ គឺមានគ្រោះថ្នាក់៕