ពិតជាអស្ចារ្យ!! ទីបំផុតស្រីស្អាតនៅរាជធានីភ្នំពេញ គ្រងមកុដផ្ការំដួល សម្រាប់ជយលាភី Miss Cambodia 2019
កម្មវិធីប្រឡងសមត្ថភាព និងសម្រស់ដ៏របស់ធំ Miss Cambodia 2019 បានរកឃើញម្ចាស់ជយលាភីហើយនៅយប់មិញនេះ ដោយស្រីស្អាតនៅរាជធានីភ្នំពេញ សំណាង អាលីណា វ័យ ១៨ឆ្នាំ គឺជាម្ចាស់ជយលាភី។
សំណាង អាលីណា បានបង្ហាញឲ្យគ្រប់គ្នា បានឃើញពីសមត្ថភាព និងភាពជឿជាក់របស់នាងក្នុងដំណើរឆ្ពោះមកុដ “ផ្ការំដួល” តម្លៃជាង១ម៉ឺនដុល្លារអាមេរិក ដោយឆ្លើយតបទៅនឹងសំណួររបស់កម្ពុជា យ៉ាងស្វាហាប់ និងមានការជឿជាក់ខ្ពស់។ ជាលទ្ធផល នាងបានយកឈ្នះបេក្ខនារី ២៤រូបផ្សេងទៀត ដែលមានសមត្ថភាព និងសម្រស់ប្រហាក់ប្រហែលគ្នា។
ជយលាភីនេះ គេបានឃើញ សំណាង អាលីណា ដែលមើលទៅអង់អាច ស្វាហាប់ និងជឿជាក់នោះ បែរជាមិនអាចទប់ទឹកភ្នែកបាន តាំងពីនាងបានជាប់ក្នុងបេក្ខភាព ៥នាក់ចុងក្រោយ។ តាមរយៈការប្រកាសរបស់កម្មវិធី តាមរយៈជយលាភីនេះ សំណាង អាលីណា នឹងក្លាយបេក្ខនារីតំណាងកម្ពុជា ឆ្ពោះទៅការប្រកួតបវរកញ្ញាចក្រវាល (Miss Univers) បន្តទៀតនៅពេលខាងមុខ ដូចទៅនឹង រឿន ណាត ម្ចាស់ជយលាភីឆ្នាំចាស់ បានធ្វើ៕
អត្ថបទ : កែវ ច័ន្ទសុផាវរុណ