ប្រធាន​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ៖​ បច្ចុប្បន្ន​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​មាន​កា​រីក​ចម្រើន​លើ​គ្រប់​វិស័យ​

 

ភ្នំពេញ៖ ប្រធាន​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​ថា បច្ចុប្បន្ន​អន្តរក្រសួង​នឹង​ក្រសួង​ពាក់ព័ន្ធ​កំពុង​ខិតខំ​ប្រឹង ប្រែង​អនុវត្ត នឹង​គោរព​តាមច្បាប់ ជាពិសេស​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពុង​របស់​កម្ពុជា​។​ ការខិតខំ​នេះ បាន​ធ្វើឱ្យ​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា មានកា​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។​

​ការថ្លែងរបស់ឯក​ឧ​ត្ត​ម កែវ រ៉េមី នេះធ្វើ​ឡើង​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​ បាន​ដឹកនាំ​ក្រុមការងារ របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា (​គណ​:​កម្ម​ការ​ទី​១​នៃ​រដ្ឋសភា​) ​នាថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដើម្បី​ពិភាក្សាគ្នា ពាក់ព័ន្ធ​នឹង​ការងារ​សិទ្ធិមនុស្ស ជាពិសេស​ការផ្លាស់ប្តូរ​យោបល់​បទពិសោធន៍ និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក លើ​ការងារ​លើកស្ទួយ​ការការពារ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​។​

​បច្ចុប្បន្ន​នេះ ​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា មានកា​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួមមាន​៖ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិទ្ធិ​របស់​ជន​ឬ​ក្រុម​ជាក់លាក់​ដូចជា​ស្ត្រី កុមារ ជនពិការ ជនជាតិ​ភាគី​តិច ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា រួមទាំង​សិទ្ធិ​សេរីភាព​ការងារ​របស់​ពលករ ក៏ដូចជា​សិទ្ធិ​សេរីភាព​ការជួប​ជុំគ្នា​ការបង្កើត​អង្គការក្រៅរដ្ឋាភិបាល បក្ស​នយោបាយ សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ រួម​ទាំង​សេរីភាព​សារព័ត៌មាន​។​ល​។ នេះបើតាមការអះអាងរបស់ប្រធាន​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។

ឯកឧត្តម កែវ រ៉េមី ថា អ្វីដែល​ក្រុម​អតីត​គណបក្សប្រឆាំង និង​សម្ព័ន្ធមិត្ត នាំគ្នា​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា បាន​រឹតត្បិត​សិទ្ធិសេរីភាព បញ្ចេញមតិ ការជួបជុំ រឹតត្បិត​ប្រព័ន្ធ​សារព័ត៌មាន និង​ការ​រឹត​ត្បិត​សិទ្ធិ​នយោបាយ គឺមាន​ចរិត​ជា​នយោបាយ មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​ជាក់ស្តែង និង​ទិដ្ឋភាព​ច្បាប់​នៅ​កម្ពុជា​ឡើយ​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បាន​សាទរ​ចំពោះ​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​នឹង​រាយការណ៍​ពី​ស្ថានភាព​ទាំងអស់​ទាក់ទង​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បាន​ចូល​រូ​ម​ចំណែក​ក្នុង​ការ​លើកស្ទួយ​កិត្តិសព្ទ​របស់​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ​។​

​នៅក្នុង​កិច្ចពិភាក្សា ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ត្រួតពិនិត្យ​លទ្ធភាព​មួយចំនួន​ក្នុងការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ​២០១៩ រួមគ្នា​រវាង​ស្ថាប័ន​នីតិប្រតិបត្តិ និង​នីតិ​បញ្ញត្តិ​រួមមាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ផងដែរ​៕​

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open