ប្រពៃណាស់! ឱក សុគន្ធកញ្ញា នាំយកថវិកា​ចំនួន ៥,១៦៨,០០០រៀល និង ៥,១៦៨ដុល្លារអាមេរិក មកប្រគល់ជូនមូល​និធិ​គន្ធបុប្ផា​កម្ពុជា​

បន្ទាប់ពីអ្នកនាង ឱក សុគន្ធកញ្ញា បានដាក់លក់សម្លៀកបំពាក់ថ្មី ចាស់របស់ខ្លួន ដើម្បីយកថវិកាពីការលក់សម្លៀកបំពាក់ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ជាក់ស្តែងណាស់ ក្រោយពីបានដាក់លក់យ៉ាងជោគជ័យរួចមក កាលពីថ្ងៃទី១៦ ខែកញ្ញា ថ្មីៗនេះតារាចម្រៀងដ៏ល្បីរូបនេះ បាននាំយកថវិកាចំនួន ៥,១៦៨,០០០រៀល និង ៥,១៦៨ដុល្លារអាមេរិក ដែលសុទ្ធសឹងជាថវិកាបានពីការលក់សម្លៀកបំពាក់ ទៅជូនដល់មូលនិធិគន្ធបុប្ផា។

ដោយតារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “នេះ​ជា​ថវិកា​បានមកពីការ “ទិញដើម្បីចែករំលែកក្តីស្រលាញ់” របស់បងប្អូនទាំងអស់គ្នា ថ្ងៃនេះ​នាងខ្ញុំ​បាន​យកមកប្រគល់ជូន មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ អរគុណ​ចំពោះ​ការ​ចូល​រួម​របស់​បងប្អូន​គ្រប់គ្នា”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds