លោក ពេជ្រ ស្រស់ ៖ ច្បាប់ចរាចរណ៍ មិនត្រូវបែងចែកអ្នកតូច អ្នកធំ​ អ្នកមាននិងអ្នកក្រនោះឡើយ

(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា បានសម្តែងភាពសោកស្តាយដែលខ្លួនមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅដើមសប្តាហ៍នេះ បន្ទាប់ពីរងចូលបង់ថ្លៃ​ផាកពិន័យ​ចំពោះការជិះរថយន្តមិនពាកខ្សែក្រវ៉ាត់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ។

នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃចន្ទ័ នេះ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានអោយដឹង​ថា មួយ​ 0​ ស្មើ​ ២៥ ០០០ រៀល កាត់ព្រឹក​ ដោយសារមិនពាក់ខ្សែក្រវ៉ាត់​។

លោកបន្ថែមថា សូមចូលរួមគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯងនិងអ្នកដទៃការគោរពច្បាប់​ គឺ​ ត្រូវស្មើភាពគ្នាមិនត្រូវបែងចែកអ្នកតូច អ្នកធំ​ អ្នកមាននិងអ្នកក្រនោះឡើយ។

សូមជំរាបថា កាលពីប៉ុន្មានឆ្នាំមុន ខណៈដែលទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោកតា សាយ ភូថង, សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និងបានជិះម៉ូតូឌុប នៅលើស្ពានកោះកុង ដោយពុំបានត្រៀមខ្លួនជាមុន។ ពេល​នោះ មានក្រុមប្រជាពលរដ្ឋលើកឡើងថា សម្តេចភ្លេចពាក់មួកសុវត្ថិភាព។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានចូលទៅបង់ការផាកពិន័យជូននគរបាលផងដែរ ដើម្បីធ្វើជាគំរូដល់ជនដទៃទៀត ឱ្យមានការគោរពច្បាប់៕

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open