ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជា ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ។
ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា នៅរយៈពេលនេះ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា) ខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង៕
អត្ថបទ៖ សុខ លាភ