តំបន់មួយចំនួននៅខេត្តព្រះសីហនុ ត្រូវបានផ្អាកចរន្តអគ្គិសនីដោយសារភ្លៀងធ្លាក់ខ្លាំង
ព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ ។ ការផ្អាកនេះធ្វើឡើងនៅថ្ងៃយប់ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០០:១៥នាទីរំលងអាធ្រាត្រ។
ចំពោះមូលហេតុនៃការផ្ដាច់ចរន្តនេះ ដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ ។ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕