ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្សារទំនើបត្បូងពេជ្រ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
(ភ្នំពេញ)៖ នៅវេលាម៉ោង៥និង៤៥នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មាន អគ្គិភ័យឆាបឆេះមួយកន្លែង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅផ្សារទំនើបត្បូងពេជ្រ, ភោជនីយដ្ឋានម៉ីវៃធានតាំង និងភោជនីយ៍ដ្ឋាន HAN SHENG ស្ថិតនៅតាមបណ្តោយសបិតុ ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ទី១ ឈ្មោះ : Wang Liang ភេទប្រុស អាយុ35ឆ្នាំ (ជនជាតិចិន) មុខរបរ : ម្ចាស់ភោជនីយ៍ដ្ឋាន HAN SHENG ។
ម្ចាស់ទី២ ឈ្មោះ : Xia You Zeng ភេទប្រុស អាយុ33ឆ្នាំ (ជនជាតិចិន) មុខរបរ : ម្ចាស់ផ្សារទំនើបត្បូងពេជ្រ ។
ម្ចាស់ ទី3 ឈ្មោះ : Xu kang ju ភេទប្រុស អាយុ 37ឆ្នាំ (ជនជាតិចិន) មុខរបរ : ម្ចាស់ភោជនីយ៍ដ្ឋានមុីវៃធានតាំង ។
មូលហេតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីឆាបឆេះនេះ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។
តាមរបាយការណ៍បានឲ្យដឹងទៀតថា
-ប្រភេទសំណង់ : អាគារសង់ពីបេតុងប្រក់ស័ង្កសី ទំហំ 28ម៉ែត្រ x 30ម៉ែត្រ ។
-ឆេះខូចខាតសម្ភារ: : ឆេះម៉ាស៊ីនត្រជាក់ចំនួន 13គ្រឿង សម្ភារ:ប្រេីប្រាស់នៅក្នុងភោជនីយដ្ឋាន អស់ប្រហែល50% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
តាមរបាយការណ៍បានឲ្យដឹងថា
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន 12គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 15ឡាន ស្មេីនឹង60ម៉ែត្រគូប ។
- រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡាន ស្មើនឹង 08ម៉ែត្រគូប ។
- រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 08ឡាន ស្មើនឹង 24ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង07:30នាទីព្រឹកនាថ្ងៃទីខែឆ្នាំដដែល៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ