បុរសម្នាក់បានបង្ហោះព័ត៌មានមិនពិត ក្នុងគោលបំណងរកលុយតាមរយៈយូធូប និងហ្វេសប៊ុក ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បាត់ទៅហើយ

កាលពីថ្ងៃទី២៦ ខែមីនា នគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបាន អនុវត្តតាមដីកាចេញដោយលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានី ភ្នំពេញ ចុះឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិតវាយប្រហារមកលើថ្នាក់ដឹកនាំ តាមរយៈយូធូប និងហ្វេសប៊ុក។

ជនសង្ស័យមានឈ្មោះ វឿន គឹមលន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិ ព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពាក់ព័ន្ធនឹងករណីបង្ហោះ ព័ត៌មានមិនពិតដែលនាំឲ្យអសន្តិសុខ និងវាយប្រហារមកលើថ្នាក់ដឹកនាំ តាមបណ្តាញសង្គមហ្វេសបុក និងបណ្ដាញសង្គមយូធូបដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាលនិងក្នុងគោលបំណងទាក់ទាញការចូលចិត្ត(Like) ចែករំលែក(Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនបានចំនូលពីបណ្ដាញសង្គមទាំងអស់នេះ។ បច្ចុប្បន្ននាយកដ្ឋានកំពុងកសាងសំនុំរឿង និងបញ្ចូនជនសង្ស័យទៅតុលាការ៕

 

អត្ថបទ : កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds