ក្រោយបដិសេធមិនឡើងច្រៀងអស់ជាង ៦០ក្រុមហ៊ុន ខេមរៈ សិរីមន្ត ខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ ដោយសារតែ…

ប្រិយមិត្តប្រាកដជាបានដឹងរួចហើយ តារាចម្រៀងស្រី ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីរបស់ កំពូល​តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត បានទទួលមរណភាព​ទាំង​វ័យក្មេង​និង​សោកស្តាយ​បំផុត​នោះ ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា។

ចំពោះមរណៈទុក្ខនេះដែរ លោក ខេមរៈ សេរីមន្ត បានប្រកាសកាន់ទុក្ខប្អូនស្រីរហូតដល់ទៅ ៣ខែ ​ហើយ​កំពូល​តារា​ចម្រៀង​រូប​នេះ ​ក៏បាន​លុប​សំណើ​អស់​ជាង ​៦០​ក្រុម​ហ៊ុន ដែល​បាន​ទាក់​ទង​លោក។

ចំពោះរឿងនេះ លោកត្រូវខាតបង់អស់រាប់មុឺនដុល្លារ ប៉ុន្តែបណ្ដា​ក្រុម​ហ៊ុន​ទាំង​អស់ ​ដែល​បាន​ចុះ​កិច្ចសន្យា​រួច​រាល់​ជាមួយលោក សុខ​ចិត្ត​អធ្យាស្រ័យ​ដល់​លោក ដោយ​មិន​ពិន័យ​ជា​ការ​សង​ជំងឺ​ចិត្ត​នោះ​ទេ ដោយ​គ្រាន់​តែ​បង្វិល​ជា​ប្រាក់ ​ដែល​បាន​កក់​រួច​នោះ​ត្រលប់​ទៅ​ក្រុមហ៊ុន​វិញប៉ុណ្ណោះ​៕

អត្ថបទ : កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds